Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (26) Surah: Yūnus
۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٞۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٞ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ
ចំពោះបណ្ដាអ្នកដែលបានសាងអំពើល្អ ដោយពួកគេអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានដាក់កាតព្វកិច្ចចំពោះពួកគេក្នុងចំណោមការប្រតិបត្តិទាំងឡាយ ហើយបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់ពួកគេក្នុងចំណោមការអំពើល្មើសទាំងឡាយនោះ សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងមួយដ៏ល្អប្រពៃ នោះគឺឋានសួគ៌ ហើយនិងទទួលបាននូវការបន្ថែមលើសពីនោះទៀត នោះគឺការបានឃើញព្រះភក្ត្ររបស់អល់ឡោះជាម្ចាស់(ដោយផ្ទាល់នឹងភ្នែក)។ ហើយគ្មានធូលីខ្មៅគ្របដណ្ដប់លើមុខរបស់ពួកគេនោះទេ ហើយក៏គ្មានភាពអាម៉ាស់ និងអាប់ឱនអ្វីគ្របដណ្តប់លើវានោះដែរ។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិដ៏ល្អប្រពៃដូចនេះ ពួកគេគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أعظم نعيم يُرَغَّب به المؤمن هو النظر إلى وجه الله تعالى.
• ឧបការគុណដ៏ធំបំផុតដែលអ្នកមានជំនឿប្រាថ្នាចង់បាននោះ គឺការបានឃើញព្រះភក្ត្រអល់ឡោះជាម្ចាស់។

• بيان قدرة الله، وأنه على كل شيء قدير.
• បញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ ហើយជាការពិតណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

• التوحيد في الربوبية والإشراك في الإلهية باطل، فلا بد من توحيدهما معًا.
• ការមានជំនឿចំពោះភាពជាម្ចាស់តែមួយគត់នៃការបង្កើត តែមិនមានជំនឿចំពោះភាពជាម្ចាស់តែមួយគត់ដែលត្រូវគោរពសក្ការៈ គឺជារឿងដែលមិនត្រឹមត្រូវនោះទេ។ ដូចនេះ ចាំបាច់លើគេត្រូវតែមានជំនឿចំពោះវាទាំងពីរ។

• إذا قضى الله بعدم إيمان قوم بسبب معاصيهم فإنهم لا يؤمنون.
• នៅពេលណាដែលអល់ឡោះទ្រង់បានកំណត់ទៅលើក្រុមមួយមិនឲ្យមានជំនឿ ដោយសារតែការប្រព្រឹត្តល្មើសរបស់ពួកគេនោះ ពិតប្រាកដណាស់ ពួកគេនឹងមិនអាចមានជំនឿជាដាច់ខាត។

 
Translation of the meanings Ayah: (26) Surah: Yūnus
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close