Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (46) Surah: Yūnus
وَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا مَرۡجِعُهُمۡ ثُمَّ ٱللَّهُ شَهِيدٌ عَلَىٰ مَا يَفۡعَلُونَ
ហើយបើទោះបីជាយើងបង្ហាញឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញទណ្ឌកម្មខ្លះៗដែលយើងបានសន្យាចំពោះពួកគេមុនពេលអ្នកស្លាប់ ឬក៏យើងធ្វើឲ្យអ្នកស្លាប់មុនពេលអ្នកបានឃើញទណ្ឌកម្មនោះក៏ដោយ ក៏នៅក្នុងករណីទាំងពីរនេះ កន្លែងវិលត្រឡប់របស់ពួកគេនៅថ្ងៃបរលោកនោះ គឺឆ្ពោះមកកាន់យើងដដែល។ បន្ទាប់មក អល់ឡោះ គឺជាអ្នកដឹងបំផុតនូវអ្វីដែលពួកគេបានប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បន្តិចណាឡើយ ហើយទ្រង់នឹងស្នងដល់ពួកគេចំពោះទង្វើដែលពួកគេបានសាង។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الإنسان هو الذي يورد نفسه موارد الهلاك، فالله مُنَزَّه عن الظلم.
• មនុស្សលោក គឺជាអ្នកដែលបណ្តោយខ្លួនគេឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយដោយខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ និងជ្រះស្អាតបំផុតពីការបំពាន ដោយទ្រង់មិនបំពាននរណាម្នាក់នោះឡើយ។

• مهمة الرسول هي التبليغ للمرسل إليهم، والله يتولى حسابهم وعقابهم بحكمته، فقد يعجله في حياة الرسول أو يؤخره بعد وفاته.
តួនាទីរបស់អ្នកនាំសារ គឺការផ្សព្វផ្សាយ(សាររបស់អល់ឡោះ)ដល់អ្នកដែលអល់ឡោះបញ្ជូនពួកគាត់ទៅកាន់ ហើយអល់ឡោះគឺជាអ្នកគ្រប់គ្រងលើការជំនុំជម្រះ និងការដាក់ទណ្ឌកម្មពួកគេដោយគតិបណ្ឌិតរបស់ទ្រង់។ ជួនកាល ទ្រង់អាចដាក់ទណ្ឌកម្មពួកដែលប្រឆាំងភ្លាមៗនៅក្នុងពេលដែលអ្នកនាំសារនៅមានជីវិត ឬក៏ពន្យារពេលដាក់ទណ្ឌកម្មពួកគេ រហូតដល់ក្រោយពេលគាត់ស្លាប់។

• النفع والضر بيد الله عز وجل، فلا أحد من الخلق يملك لنفسه أو لغيره ضرًّا ولا نفعًا.
• ផលប្រយោជន៍និងគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គ្មាននរណាម្នាក់ក្នុងចំណោមម៉ាខ្លូករបស់អល់ឡោះអាចបង្កគ្រោះថ្នាក់ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ឬអ្នកដទៃបានឡើយ។

• لا ينفع الإيمان صاحبه عند معاينة الموت.
• នៅពេលដែលសេចក្ដីស្លាប់បានមកដល់ហើយនោះ ការមានជំនឿរបស់គេនៅពេលនោះ គឺគ្មានផលប្រយោជន៍អ្វីឡើយ។

 
Translation of the meanings Ayah: (46) Surah: Yūnus
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close