Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (83) Surah: Hūd
مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّٰلِمِينَ بِبَعِيدٖ
ដុំថ្មទាំងនេះ វាគឺជានិមិត្តសញ្ញាមកពីអល់ឡោះ ដែលវាមានសញ្ញាពិសេស(សម្រាប់សម្គាល់) ហើយថ្មទាំងនោះមិនស្ថិតនៅឆ្ងាយពីពួកដែលបំពាននៃពួកគូរ៉័ស្ស និងអ្នកផ្សេងពីពួកគេនោះឡើយ ផ្ទុយទៅវិញ វាស្ថិតនៅជិតបង្កើយនឹងពួកគេ។ នៅពេលណាដែលអល់ឡោះទ្រង់កំណត់ថានឹងទម្លាក់ទៅលើពួកគេនោះ វានឹងធ្លាក់(ទៅលើពួកគេភ្លាម)ជាមិនខាន។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من سنن الله إهلاك الظالمين بأشد العقوبات وأفظعها.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បំផ្លាញពួកដែលបំពានដោយទណ្ឌកម្មដ៏ខ្លាំងក្លា និងគួរឲ្យរន្ធត់ជាទីបំផុត។

• حرمة نقص الكيل والوزن وبخس الناس حقوقهم.
• ហាមឃាត់ពីការកេងបំបាត់ក្នុងការវាល់ និងការថ្លឹង(វាល់ឬថ្លឹងមិនឲ្យគ្រប់) និងការកេងប្រវ័ញ្ចមនុស្សចំពោះកម្មសិទ្ធិរបស់ពួកគេ។

• وجوب الرضا بالحلال وإن قل.
• ចាំបាច់ត្រូវមានការពេញចិត្តចំពោះលាភសក្ការៈដែលបានមកដោយស្របច្បាប់ ទោះបីជាវាតិចតួចក៏ដោយ។

• فضل الأمر بالمعروف والنهي عن المنكر، ووجوب العمل بما يأمر الله به، والانتهاء عما ينهى عنه.
• ឧត្តមភាពនៃការប្រើគ្នាឲ្យធ្វើអំពើល្អនិងហាមឃាត់គ្នាពីអំពើអាក្រក់ ហើយចាំបាច់ត្រូវអនុវត្តនូវអ្វីដែលអល់ឡោះទ្រង់បានបង្គាប់ប្រើ និងបញ្ឈប់នូវទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់។

 
Translation of the meanings Ayah: (83) Surah: Hūd
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close