Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (77) Surah: Yūsuf
۞ قَالُوٓاْ إِن يَسۡرِقۡ فَقَدۡ سَرَقَ أَخٞ لَّهُۥ مِن قَبۡلُۚ فَأَسَرَّهَا يُوسُفُ فِي نَفۡسِهِۦ وَلَمۡ يُبۡدِهَا لَهُمۡۚ قَالَ أَنتُمۡ شَرّٞ مَّكَانٗاۖ وَٱللَّهُ أَعۡلَمُ بِمَا تَصِفُونَ
បងប្អូនរបស់ព្យាការីយូសុះបាននិយាយថាៈ ប្រសិនបើគេ(ពុនយ៉ាមីន)បានលួចនោះ ពិតណាស់ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះបងបង្កើតរបស់គេក៏ធ្លាប់បានលួច(របស់គេ)ពីមុនមកដែរ ដោយពួកគេចង់សំដៅលើព្យាការីយូសុះ។ ហើយព្យាការីយូសុះបានលាក់ទុកការបំពានមកលើរូបគាត់តាមរយៈពាក្សសម្តី(បង្ខូច មួលបង្កាច់)របស់ពួកគេនេះ ដោយគាត់មិនបានបង្ហាញឲ្យពួកគេបានដឹងនោះទេ ហើយគាត់បាននិយាយក្នុងចិត្តថាៈ ការច្រណែនឈ្នានីស និងការសាងទង្វើអាក្រក់ពីមុនមក(របស់ពួកអ្នក) គឺវាអាក្រក់ជាងនេះទៅទៀត។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវការចោទប្រកាន់ដែលចេញពីពួកអ្នកនេះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• جواز الحيلة التي يُتَوصَّل بها لإحقاق الحق، بشرط عدم الإضرار بالغير.
• អនុញ្ញាតឲ្យប្រើឧបាយកលដែលអាចនាំទៅរកការបញ្ជាក់ពីការពិត តែត្រូវមានលក្ខខណ្ឌ គឺមិនត្រូវធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។

• يجوز لصاحب الضالة أو الحاجة الضائعة رصد جُعْل «مكافأة» مع تعيين قدره وصفته لمن عاونه على ردها.
• អនុញ្ញាតដល់អ្នកដែលបាត់របស់អាចផ្តល់នូវរង្វាន់(សគុណ)ជាមួយនឹងការបញ្ជាក់អំពីបរិមាណរបស់វា និងលក្ខណៈរបស់វាចំពោះអ្នកដែលអាចរកវាឃើញ។

• التغافل عن الأذى والإسرار به في النفس من محاسن الأخلاق.
• ការបំភ្លេចរឿងដែលអ្នកដទៃធ្លាប់ធ្វើបាបមកលើខ្លួន ហើយលាក់វាទុកក្នុងខ្លួន គឺស្ថិតក្នុងចំណោមអត្តចរិតដ៏ល្អប្រពៃ។

 
Translation of the meanings Ayah: (77) Surah: Yūsuf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close