Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (5) Surah: Al-Hijr
مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ
ការវិនាសអន្តរាយនឹងមិនមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយគេក៏មិនពន្យារពេលក្នុងការបំផ្លាញពួកគេនោះដែរនៅពេលណាដែលពេលកំណត់របស់វាបានមកដល់ហើយនោះ។ ហេតុនេះ ចូរពួកដែលបំពានកុំមានការយល់ច្រឡំចំពោះការពន្យារពេលរបស់អល់ឡោះចំពោះពួកគេឲ្យសោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• القرآن الكريم جامع بين صفة الكمال في كل شيء، والوضوح والبيان.
• គម្ពីរគួរអាន គឺប្រមូលផ្តុំទៅដោយលក្ខណៈពេញលេញនូវរាល់អ្វីៗទាំងអស់ មានភាពច្បាស់លាស់ និងមានបកស្រាយបញ្ជាក់។

• يهتم الكفار عادة بالماديات، فتراهم مُنْغَمِسين في الشهوات والأهواء، مغترين بالأماني الزائفة، منشغلين بالدنيا عن الآخرة.
• ពួកគ្មានជំនឿ គឺពួកគេយកចិត្តទុកដាក់តែនឹងអ្វីដែលឃើញជាក់ស្តែងប៉ុណ្ណោះ។ ដូចនេះហើយទើបអ្នកឃើញថាពួកគេជាពួកដែលងប់ងល់នឹងកិលេសតណ្ហានិងទំនើងចិត្ត ជាពួកដែលចាញ់បោកការស្រមើស្រមៃដែលមិនត្រឹមត្រូវ និងជាពួកដែលយកចិត្តទុកដាក់ចំពោះលោកិយជាងបរលោក។

• هلاك الأمم مُقَدَّر بتاريخ معين، ومقرر في أجل محدد، لا تأخير فيه ولا تقديم، وإن الله لا يَعْجَلُ لعجلة أحد.
• ការបំផ្លាញឬកម្ទេចប្រជាជាតិទាំងឡាយ គឺត្រូវបានកំណត់យ៉ាងច្បាស់លាស់ចំពោះកាលបរិច្ឆេទរបស់វា និងពេលវេលារបស់វាយ៉ាងជាក់លាក់ ដោយវាមិនអាចកើតឡើងមុនពេលកំណត់ ឬកើតឡើងក្រោយពេលកំណត់នោះឡើយ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនដាក់ទណ្ឌកម្មនរណាម្នាក់មុនពេលកំណត់របស់វាឡើយ។

• تكفل الله تعالى بحفظ القرآن الكريم من التغيير والتبديل، والزيادة والنقص، إلى يوم القيامة.
• អល់ឡោះជាម្ចាស់ទ្រង់ធានាថែរក្សាគម្ពីរគួរអានពីការកែប្រែ ផ្លាស់ប្តូរ និងការបន្ថែមបន្ថយ រហូតដល់ថ្ងៃបរលោក។

 
Translation of the meanings Ayah: (5) Surah: Al-Hijr
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close