Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (7) Surah: Al-Isrā’
إِنۡ أَحۡسَنتُمۡ أَحۡسَنتُمۡ لِأَنفُسِكُمۡۖ وَإِنۡ أَسَأۡتُمۡ فَلَهَاۚ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ لِيَسُـُٔواْ وُجُوهَكُمۡ وَلِيَدۡخُلُواْ ٱلۡمَسۡجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٖ وَلِيُتَبِّرُواْ مَا عَلَوۡاْ تَتۡبِيرًا
ប្រសិនបើពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)បានសាងអំពើល្អ និងបានប្រតិបត្តិវាទៅតាមអ្វីដែលគេទាមទារនោះ ពិតប្រាកដណាស់ ការតបស្នង(ផលល្អ)ចំពោះទង្វើទាំងនោះ គឺវិលត្រឡប់ទៅកាន់ពួកអ្នកវិញប៉ុណ្ណោះ ពីព្រោះអល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអំពើល្អរបស់ពួកអ្នកឡើយ។ តែប្រសិនបើពួកអ្នកបានសាងអំពើអាក្រក់វិញ ពិតណាស់ផលអាក្រក់នោះនឹងធ្លាក់ទៅលើពួកអ្នកខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនទទួលបានផលប្រយោជន៍អ្វីពីទង្វើល្អរបស់ពួកអ្នកនោះទេ ហើយក៏មិនទទួលគ្រោះថ្នាក់ពីទង្វើអាក្រក់(របស់ពួកអ្នក)នោះដែរ។ ហើយនៅពេលដែលការបង្កវិនាសកម្មលើកទីពីរបានកើតឡើង យើងក៏បានឲ្យសត្រូវរបស់ពួកអ្នកគ្រប់គ្រងទៅលើពួកអ្នក(ម្តងទៀត) ដើម្បីឲ្យពួកគេធ្វើឲ្យពួកអ្នកអាម៉ាស់មុខ និងធ្វើអាក្រក់(ទៅលើពួកអ្នក)ដែលស្ដែងឲ្យឃើញយ៉ាងជាក់ច្បាស់នៅចំពោះមុខរបស់ពួកអ្នក ដោយពួកគេនឹងឲ្យពួកអ្នកភ្លក់នូវភាពអាប់ឱនជាច្រើនប្រភេទ និងដើម្បីឲ្យពួកគេចូលក្នុងហ្ពៃទុលមឹកទីស និងកម្ទេចវា ដូចដែលពួកគេបានចូលនិងបានកម្ទេចវាកាលពីលើកដំបូង(លើកទីមួយ)ដែរ ព្រមទាំងដើម្បីពួកគេបំផ្លាញខ្ទេចខ្ទីនូវទឹកដីដែលពួកគេបានត្រួតត្រាទៅលើវា។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• في قوله: ﴿الْمَسْجِدِ الْأَقْصَا﴾: إشارة لدخوله في حكم الإسلام؛ لأن المسجد موطن عبادةِ المسلمين.
• នៅក្នុងបន្ទូលរបស់ទ្រង់ៈ “ម៉ាស្ជីតអឹកសរ” គឺជាការបញ្ជាក់ថា ម៉ាស្ជិតអឹកសរ ស្ថិតនៅក្នុងច្បាប់ឥស្លាម ព្រោះម៉ាស្ជិទគឺជាកន្លែងគោរពសក្ការៈរបស់អ្នកមូស្លីម។

• بيان فضيلة الشكر، والاقتداء بالشاكرين من الأنبياء والمرسلين.
• បញ្ជាក់ពីឧត្តមភាពនៃការដឹងគុណ និងការយកគំរូតាមបណ្ដាអ្នកដែលដឹងគុណក្នុងចំណោមបណ្ដាព្យាការី និងអ្នកនាំសារទាំងឡាយ។

• من حكمة الله وسُنَّته أن يبعث على المفسدين من يمنعهم من الفساد؛ لتتحقق حكمة الله في الإصلاح.
• ក្នុងចំណោមគតិបណ្ឌិតរបស់អល់ឡោះនិងមាគ៌ារបស់ទ្រង់នោះ គឺទ្រង់បញ្ជូនទៅកាន់ពួកដែលបង្កវិនាសកម្មនោះនូវអ្នកដែលនឹងហាមឃាត់ពួកគេមិនឲ្យបង្កវិនាសកម្ម ដើម្បីបញ្ជាក់ពីគតិបណ្ឌិតរបស់អល់ឡោះក្នុងការកែលម្អពួកគេឡើងវិញ។

• التحذير لهذه الأمة من العمل بالمعاصي؛ لئلا يصيبهم ما أصاب بني إسرائيل، فسُنَّة الله واحدة لا تتبدل ولا تتحول.
• ដាស់តឿនព្រមានចំពោះប្រជាជាតិនេះអំពីការប្រព្រឹត្តអំពើល្មើស ដើម្បីកុំឲ្យពួកគេទទួលរងគ្រោះដូចដែលអម្បូរអ៊ីស្រាអែលបានទទួលរង ពីព្រោះមាគ៌ារបស់អល់ឡោះ គឺតែមួយគត់ ដោយគ្មានការផ្លាស់ប្ដូរ និងគ្មានការកែប្រែឡើយ។

 
Translation of the meanings Ayah: (7) Surah: Al-Isrā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close