Check out the new design

Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran * - Translations’ Index


Translation of the meanings Surah: Al-Kahf   Ayah:
مَّا لَهُم بِهِۦ مِنۡ عِلۡمٖ وَلَا لِأٓبَآئِهِمۡۚ كَبُرَتۡ كَلِمَةٗ تَخۡرُجُ مِنۡ أَفۡوَٰهِهِمۡۚ إِن يَقُولُونَ إِلَّا كَذِبٗا
ពួកដែលប្រឌិតភូតកុហកទាំងនោះពុំមានចំណេះដឹង ឬក៏ភស្តុតាងណាមួយដែលបញ្ជាក់ទៅលើអ្វីដែលពួកគេអះអាងដោយចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រនោះឡើយ ហើយជីដូនជីតារបស់ពួកគេដែលពួកគេគោរពតាមទាំងងងឹតងងុលនោះ ក៏ពុំមានចំណេះដឹងនៅក្នុងបញ្ហានេះ(ការចោទថាអល់ឡោះមានបុត្រ)នោះដែរ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសម្ដីដ៏អាក្រក់ដែលចេញពីមាត់របស់ពួកគេដោយគ្មានការគិតពិចារណាបែបនេះ។ អ្វីដែលពួកគេនិយាយ គ្មានអ្វីក្រៅពីពាក្យសម្តីភូតកុហកដែលមិនមានមូលដ្ឋានគ្រឹះ ឬមានអ្វីជាបង្អែកនោះឡើយ។
Arabic explanations of the Qur’an:
فَلَعَلَّكَ بَٰخِعٞ نَّفۡسَكَ عَلَىٰٓ ءَاثَٰرِهِمۡ إِن لَّمۡ يُؤۡمِنُواْ بِهَٰذَا ٱلۡحَدِيثِ أَسَفًا
ហើយប្រហែលជាអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងធ្វើឲ្យខ្លួនឯងវិនាសដោយសារតែទុក្ខព្រួយនិងការសោកស្ដាយ ប្រសិនបើពួកគេមិនមានជំនឿចំពោះគម្ពីរគួរអាននេះ។ ដូច្នេះ ចូរអ្នកកុំធ្វើបែបនេះ ពីព្រោះអ្នកមិនមានកាតព្វកិច្ចផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះទេ។ តាមពិត កាតព្វកិច្ចលើអ្នក គឺគ្រាន់តែធ្វើការផ្សព្វផ្សាយប៉ុណ្ណោះ។
Arabic explanations of the Qur’an:
إِنَّا جَعَلۡنَا مَا عَلَى ٱلۡأَرۡضِ زِينَةٗ لَّهَا لِنَبۡلُوَهُمۡ أَيُّهُمۡ أَحۡسَنُ عَمَلٗا
ពិតប្រាកដណាស់ យើងបានបង្កើតម៉ាខ្លូកជាច្រើននៅលើផែនដីនេះជាការលម្អសម្រាប់វា(ផែនដី) ដើម្បីយើងនឹងសាកល្បងពួកគេ(មនុស្សលោក) ថាតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើល្អជាងគេដែលអល់ឡោះពេញចិត្ត ហើយតើអ្នកណាក្នុងចំណោមពួកគេដែលសាងទង្វើអាក្រក់ជាងគេ។ ហើយយើងពិតជានឹងតបស្នងរាល់បុគ្គលគ្រប់រូបនូវអ្វីដែលគេសក្តិសមនឹងទទួលបាន។
Arabic explanations of the Qur’an:
وَإِنَّا لَجَٰعِلُونَ مَا عَلَيۡهَا صَعِيدٗا جُرُزًا
ហើយពិតប្រាកដណាស់ យើងនឹងធ្វើឲ្យអ្វីៗដែលមាននៅលើផែនដីនៃម៉ាខ្លូកទាំងឡាយក្លាយទៅជាដីដែលគ្មានរុក្ខជាតិអ្វីទាំងអស់។ នោះគឺបន្ទាប់ពីជីវិតទាំងអស់របស់ម៉ាខ្លូកទាំងឡាយដែលនៅលើផែនដីត្រូវបានបញ្ចប់។ ដូចនេះ ចូរឲ្យពួកគេយករឿងទាំងនេះធ្វើជាមេរៀនចុះ។
Arabic explanations of the Qur’an:
أَمۡ حَسِبۡتَ أَنَّ أَصۡحَٰبَ ٱلۡكَهۡفِ وَٱلرَّقِيمِ كَانُواْ مِنۡ ءَايَٰتِنَا عَجَبًا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំគិតស្មានថា រឿងរ៉ាវរបស់ក្រុមដែលនៅក្នុងរូងភ្នំ និងសិលាចារិករបស់ពួកគេដែលគេបានឆ្លាក់ឈ្មោះរបស់ពួកគេនៅលើវានោះ គឺស្ថិតក្នុងចំណោមបណ្ដាភស្តុតាងរបស់យើងដែលមានភាពអស្ចារ្យឲ្យសោះ។ ផ្ទុយទៅវិញ មានអ្វីផ្សេងក្រៅពីនេះ(ក្រៅពីរឿងរ៉ាវរបស់ពួកគេ)ដែលមានភាពអស្ចារ្យជាងនោះទៅទៀត ដូចជាការបង្កើតមេឃជាច្រើនជាន់ និងផែនដីជាដើម។
Arabic explanations of the Qur’an:
إِذۡ أَوَى ٱلۡفِتۡيَةُ إِلَى ٱلۡكَهۡفِ فَقَالُواْ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحۡمَةٗ وَهَيِّئۡ لَنَا مِنۡ أَمۡرِنَا رَشَدٗا
ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលយុវជនមួយក្រុមដែលជាអ្នកមានជំនឿបានគេចចេញពីសាសនារបស់ពួកគេ(សាសនាដូនតា)ចូលទៅជ្រកកោនក្នុងរូងភ្នំ ពេលនោះពួកគេបានបួងសួងទៅចំពោះ(អល់ឡោះ)ម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់យើងខ្ញុំ! សូមទ្រង់មេត្តាប្រទានឲ្យពួកយើងនូវក្ដីមេត្តាករុណាពីទ្រង់ ដោយអភ័យទោសចំពោះបាបកម្មរបស់ពួកយើង និងជួយសង្គ្រោះពួកយើងឲ្យរួចផុតពីសត្រូវរបស់ពួកយើងផងចុះ។ ហើយសូមទ្រង់មេត្តាចាត់ទុកកិច្ចការភៀសខ្លួនរបស់ពួកយើង(ដែលភៀសខ្លួន)ចេញពីពួកប្រឆាំងទៅកាន់ការមានជំនឿនោះ គឺជាការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវសម្រាប់ពួកយើងផងចុះ។
Arabic explanations of the Qur’an:
فَضَرَبۡنَا عَلَىٰٓ ءَاذَانِهِمۡ فِي ٱلۡكَهۡفِ سِنِينَ عَدَدٗا
ក្រោយមក បន្ទាប់ពីពួកគេបានធ្វើដំណើររត់គេចទៅកាន់រូងភ្នំរួចមក យើងក៏បានធ្វើឲ្យមានរបាំង(ដាក់ឆ្នុក)នៅលើត្រចៀករបស់ពួកគេមិនឲ្យស្ដាប់ឮនោះឡើយ ហើយយើងក៏បានធ្វើឲ្យពួកគេដេកលង់លក់អស់រយៈពេលជាច្រើនឆ្នាំ។
Arabic explanations of the Qur’an:
ثُمَّ بَعَثۡنَٰهُمۡ لِنَعۡلَمَ أَيُّ ٱلۡحِزۡبَيۡنِ أَحۡصَىٰ لِمَا لَبِثُوٓاْ أَمَدٗا
ក្រោយមកទៀត បន្ទាប់ពីពួកគេបានដេកលង់លក់អស់រយៈពេលដ៏យូររួចមក យើងក៏បានធ្វើឲ្យពួកគេភ្ញាក់ពីដំណេកវិញ ដើម្បីឲ្យយើងដឹងថា តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរដែលប្រកែកគ្នាចំពោះថេរវេលានៃការស្នាក់នៅរបស់ពួកគេនៅក្នុងរូងភ្នំនោះ ដឹងច្បាស់ជាងគេពីថេរវេលា ឬរយៈពេលនៃការស្នាក់នៅ(របស់ពួកគេក្នុងរូងភ្នំ)នោះ។
Arabic explanations of the Qur’an:
نَّحۡنُ نَقُصُّ عَلَيۡكَ نَبَأَهُم بِٱلۡحَقِّۚ إِنَّهُمۡ فِتۡيَةٌ ءَامَنُواْ بِرَبِّهِمۡ وَزِدۡنَٰهُمۡ هُدٗى
យើងនឹងប្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពីរឿងរ៉ាវរបស់ពួកគេយ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនឹងវាឡើយ។ ពិតប្រាកដណាស់ ពួកគេគឺជាយុវជនដែលមានជំនឿចំពោះម្ចាស់របស់ពួកគេ និងបានគោរពប្រតិបត្តិតាមទ្រង់ ហើយយើងបានបន្ថែមឲ្យពួកគេនូវការចង្អុលបង្ហាញ និងការពង្រឹងទៅលើការពិត។
Arabic explanations of the Qur’an:
وَرَبَطۡنَا عَلَىٰ قُلُوبِهِمۡ إِذۡ قَامُواْ فَقَالُواْ رَبُّنَا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَن نَّدۡعُوَاْ مِن دُونِهِۦٓ إِلَٰهٗاۖ لَّقَدۡ قُلۡنَآ إِذٗا شَطَطًا
ហើយយើងបានពង្រឹងដួងចិត្តរបស់ពួកគេតាមរយៈសេចក្តីជំនឿ និងការធ្វើឲ្យពួកគេមានភាពនឹងនរ(នៅលើសេចក្តីជំនឿ) និងអត់ធ្មត់ចំពោះការភៀសខ្លួនចេញពីទឹកដីដែលពួកគេរស់នៅ ខណៈដែលពួកគេបានក្រោកឈរប្រកាសពីសេចក្តីជំនឿរបស់ពួកគេចំពោះអល់ឡោះតែមួយគត់នៅចំពោះមុខស្ដេចដែលគ្មានជំនឿ ដោយពួកគេបាននិយាយទៅកាន់ស្ដេចនោះថាៈ ម្ចាស់របស់ពួកយើងដែលពួកយើងមានជំនឿចំពោះទ្រង់ និងគោរពសក្ការៈចំពោះទ្រង់នោះ គឺជាម្ចាស់នៃមេឃជាច្រើនជាន់ និងជាម្ចាស់នៃផែនដី។ ពួកយើងមិនគោរពសក្ការៈចំពោះព្រះក្លែងក្លាយទាំងឡាយក្រៅពីទ្រង់ជាដាច់ខាត។ ជាការពិតណាស់ (ប្រសិនបើយើងនិយាយផ្សេងពីនេះ) ពួកយើងពិតជាបាននិយាយប្រាសចាកដ៏ឆ្ងាយពីការពិតជាមិនខាន។
Arabic explanations of the Qur’an:
هَٰٓؤُلَآءِ قَوۡمُنَا ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ لَّوۡلَا يَأۡتُونَ عَلَيۡهِم بِسُلۡطَٰنِۭ بَيِّنٖۖ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبٗا
បន្ទាប់មក ពួកគេក៏បានងាកមើលមុខគ្នាទៅវិញទៅមកដោយនិយាយថាៈ ពួកគេ(ពួកគ្មានជំនឿ)ទាំងនេះជាក្រុមរបស់ពួកយើងដែលពួកគេបានយកព្រះនានាមកគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ ខណៈដែលពួកគេមិនមានភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ពី(ភាពត្រឹមត្រូវនៃ)ការគោរពសក្ការៈរបស់ពួកគេចំពោះពួកវានោះឡើយ។ ពិតប្រាកដណាស់ គ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតនូវពាក្យភូតកុហកទៅលើអល់ឡោះដោយចោទប្រកាន់ថា ទ្រង់មានដៃគូនោះឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الداعي إلى الله عليه التبليغ والسعي بغاية ما يمكنه، مع التوكل على الله في ذلك، فإن اهتدوا فبها ونعمت، وإلا فلا يحزن ولا يأسف.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះនោះ កាតព្វកិច្ចលើគេត្រូវធ្វើការផ្សព្វផ្សាយ និងព្យាយាមតាមលទ្ធភាពដែលគេអាចធ្វើបាន(ក្នុងការអំពាវនាវមនុស្ស) ជាមួយនឹងការប្រគល់ការទុកចិត្តចំពោះអល់ឡោះនៅក្នុងកិច្ចការទាំងនោះ។ ប្រសិនបើពួកអ្នក(អ្នកដែលត្រូវអំពាវនាវ)ទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ វាគឺជាឧបការគុណមួយ(អំពីទ្រង់) តែបើពួកគេមិនទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)ទេនោះ ចូរកុំមានទុក្ខព្រួយ និងសោកសៅ។

• في العلم بمقدار لبث أصحاب الكهف، ضبط للحساب، ومعرفة لكمال قدرة الله تعالى وحكمته ورحمته.
• ចំពោះការដឹងពីថេរវេលានៃការស្នាក់នៅរបស់ក្រុមដែលនៅក្នុងរូងភ្នំ គឺធ្វើឲ្យគេដឹងពីភាពពេញលេញនៃសមត្ថភាពរបស់អល់ឡោះជាម្ចាស់ គតិបណ្ឌិតរបស់ទ្រង់ និងក្តីមេត្តាករុណារបស់ទ្រង់។

• في الآيات دليل صريح على الفرار بالدين وهجرة الأهل والبنين والقرابات والأصدقاء والأوطان والأموال؛ خوف الفتنة.
• នៅក្នុងបណ្ដាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ដែលបង្ហាញថា ការរត់គេចចេញពីសាសនាដូនតា និងការភៀសខ្លួនគេចចេញពីក្រុមគ្រួសារ កូនចៅ សាច់ញាតិ មិត្តភក្តិ ភូមិស្រុក និងទ្រព្យសម្បត្តិនោះ គឺព្រោះតែខ្លាចភាពវឹកវរ។

• ضرورة الاهتمام بتربية الشباب؛ لأنهم أزكى قلوبًا، وأنقى أفئدة، وأكثر حماسة، وعليهم تقوم نهضة الأمم.
• សារសំខាន់នៃការយកចិត្តទុកដាក់ចំពោះការអប់រំយុវជន ពីព្រោះពួកគេជាអ្នកមានចិត្តស្អាតស្អំ មានដួងចិត្តបរិសុទ្ធ និងមានភាពមោះមុតច្រើន ហើយកាតព្វកិច្ចលើពួកគេ(យុវជន)ត្រូវធ្វើជាអ្នកដែលពង្រឹងប្រជាជាតិរបស់ពួកគេ។

 
Translation of the meanings Surah: Al-Kahf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Al-Mukhtsar in interpretation of the Noble Quran - Translations’ Index

Issued by Tafsir Center for Quranic Studies

close