Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (65) Surah: Al-Kahf
فَوَجَدَا عَبۡدٗا مِّنۡ عِبَادِنَآ ءَاتَيۡنَٰهُ رَحۡمَةٗ مِّنۡ عِندِنَا وَعَلَّمۡنَٰهُ مِن لَّدُنَّا عِلۡمٗا
ហើយនៅពេលដែលគេទាំងពីរបានទៅដល់កន្លែងដែលត្រីនោះបានបាត់ គេទាំងពីរក៏បានជួបនឹងខ្ញុំបម្រើមា្នក់ក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ល្អប្រពៃ(គឺព្យាការីខហ្ទៀរ) ដែលយើងបានផ្ដល់ឲ្យគេនូវក្ដីមេត្តាករុណាពីយើង ហើយយើងបានបង្រៀនដល់គេនូវចំណេះដឹងពីយើងដែលមនុស្សលោកមិនបានដឹង ហើយដែលវាគឺមាននៅក្នុងរឿងរ៉ាវនេះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• استحباب كون خادم الإنسان ذكيًّا فطنًا كَيِّسًا ليتم له أمره الذي يريده.
• គប្បីជ្រើសរើសយកអ្នកបម្រើដែលឆ្លាតវាងវៃ ដើម្បីឲ្យគេអាចបំពេញនូវកិច្ចការដែលគេចង់បាន។

• أن المعونة تنزل على العبد على حسب قيامه بالمأمور به، وأن الموافق لأمر الله يُعان ما لا يُعان غيره.
• ជាការពិតណាស់ ការជួយរបស់អល់ឡោះ គឺទ្រង់ផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់អាស្រ័យទៅតាមកម្រិតនៃការគោរពប្រតិបត្តិរបស់គេចំពោះបទបញ្ជារបស់ទ្រង់ ហើយការអនុវត្តតាមបទបញ្ជារបស់អល់ឡោះនោះ គេនឹងទទួលបានការជួយពីអល់ឡោះដែលអ្នកផ្សេងមិនអាចទទួលបានបែបនេះបានឡើយ។

• التأدب مع المعلم، وخطاب المتعلم إياه ألطف خطاب.
• ត្រូវមានសុជីវធម៌ចំពោះគ្រូបង្រៀន ដោយសិស្សានុសិស្សត្រូវឆ្លើយតបជាមួយនឹងគ្រូប្រកបដោយភាពទន់ភ្លន់។

• النسيان لا يقتضي المؤاخذة، ولا يدخل تحت التكليف، ولا يتعلق به حكم.
• ការភ្លេចភ្លាំងមិនត្រូវបានគេយកទោសពៃរ៍នោះទេ ហើយក៏មិនចូលក្នុងកាតព្វកិច្ចឬការដាក់បន្ទុកនោះដែរ ហើយវាក៏មិនត្រូវបានគេវិនិច្ឆ័យនោះដែរ។

• تعلم العالم الفاضل للعلم الذي لم يَتَمَهَّر فيه ممن مهر فيه، وإن كان دونه في العلم بدرجات كثيرة.
• អ្នកចេះដឹងត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីចំណេះដឹងដែលគាត់គ្មានពីអ្នកដែលមានជំនាញផ្នែកនោះ ទោះបីជាអ្នកនោះមានចំណេះដឹងទាបជាងគាត់(លើផ្នែកផ្សេងទៀត)ក៏ដោយ។

• إضافة العلم وغيره من الفضائل لله تعالى، والإقرار بذلك، وشكر الله عليها.
• ការបន្ថែមឲ្យនូវចំណេះដឹង និងអ្វីផ្សេងទៀតនោះ ស្ថិតក្នុងចំណោមការប្រោសប្រទានពីអល់ឡោះ និងត្រូវទទួលស្គាល់យ៉ាងដូច្នោះ ព្រមទាំងត្រូវថ្លែងអំណរគុណអល់ឡោះទៅលើវា។

 
Translation of the meanings Ayah: (65) Surah: Al-Kahf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close