Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (141) Surah: Al-Baqarah
تِلۡكَ أُمَّةٞ قَدۡ خَلَتۡۖ لَهَا مَا كَسَبَتۡ وَلَكُم مَّا كَسَبۡتُمۡۖ وَلَا تُسۡـَٔلُونَ عَمَّا كَانُواْ يَعۡمَلُونَ
ពួកគេទាំងនោះ គឺជាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកហើយ ហើយពួកគេក៏ទទួលបាននូវអ្វីដែលពួកគេបានសាងកន្លងមកដែរ។ ពិតណាស់ ពួកគេបានទទួលផលទៅតាមទង្វើល្អ ឬទង្វើអាក្រក់ដែលពួកគេបានសាងនោះ ហើយពួកអ្នកក៏នឹងទទួលបាននូវអ្វីដែលពួកអ្នកបានសាងដូចគ្នា។ គេមិនសួរពួកអ្នកពីទង្វើរបស់ពួកគេនោះទេ ហើយពួកគេក៏មិនត្រូវបានគេសួរពីទង្វើរបស់ពួកអ្នកនោះដែរ ហើយគេមិនយកទោសពៃរ៍នរណាម្នាក់ក្រៅពីរូបគេផ្ទាល់នោះដែរ។ ផ្ទុយទៅវិញ គេនឹងតបស្នងរាល់បុគ្គលគ្រប់រូបចំពោះតែអ្វីដែលរូបគេបានសាងប៉ុណ្ណោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أن دعوى أهل الكتاب أنهم على الحق لا تنفعهم وهم يكفرون بما أنزل الله على نبيه محمد صلى الله عليه وسلم.
• ការអះអាងរបស់ពួកអះលីគីតាប គឺគ្មានប្រយោជន៍ចំពោះពួកគេនោះទេ ដោយសារតែពួកគេបានប្រឆាំងនឹងអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យព្យាការីទ្រង់ ពោលគឺព្យាការីមូហាំម៉ាត់។

• سُمِّي الدين صبغة لظهور أعماله وسَمْته على المسلم كما يظهر أثر الصبغ في الثوب.
• គេឲ្យឈ្មោះសាសនាឥស្លាមថា “ស៊ិបហ្គោះ” ដោយសារទង្វើរបស់វាបានស្តែងចេញមកក្រៅ ហើយគេឲ្យឈ្មោះវាទៅលើជនមូស្លីមប្រៀបដូចជាស្នាមពណ៌ដែលដានជាប់នៅលើអាវ។

• أن الله تعالى قد رَكَزَ في فطرةِ خلقه جميعًا الإقرارَ بربوبيته وألوهيته، وإنما يضلهم عنها الشيطان وأعوانه.
• អល់ឡោះបានយកចិត្តទុកដាក់លើការបង្កើតម៉ាខ្លូករបស់ទ្រង់នៅលើធម្មជាតិដែលទ្រង់បានបង្កើតទាំងអស់ ពោលគឺការទទួលស្គាល់ឯកទេពនិយមនៃការបង្កើត និងឯកទេពនិយមចំពោះការគោរពសក្ការៈ(ចំពោះអល់ឡោះ) ហើយស្ហៃតន និងបក្សពួករបស់វាទេដែលធ្វើឲ្យពួកគេវង្វេងចេញអំពីវានោះ។

 
Translation of the meanings Ayah: (141) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close