Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (21) Surah: Al-Baqarah
يَٰٓأَيُّهَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِي خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ដោយពុំត្រូវគោរពសក្ការៈអ្នកផ្សេងក្រៅពីទ្រង់ឡើយ ពីព្រោះទ្រង់(តែមួយគត់)ជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឈឹមថា ពួកអ្នកនឹងការពារខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មរបស់ទ្រង់ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أن الله تعالى يخذل المنافقين في أشد أحوالهم حاجة وأكثرها شدة؛ جزاء نفاقهم وإعراضهم عن الهدى.
• អល់ឡោះបានធ្វើឱ្យពួកពុតត្បុតទទួលបរាជ័យ និងខកចិត្តក្នុងពេលដែលពួកគេស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត និងធ្ងន់ធ្ងរបំផុត ជាការតបស្នងចំពោះភាពពុតត្បុតនិងការបដិសេធរបស់ពួកគេមិនព្រមទទួលយកការចង្អុលបង្ហាញ។

• من أعظم الأدلة على وجوب إفراد الله بالعبادة أنه تعالى هو الذي خلق لنا ما في الكون وجعله مسخَّرًا لنا.
• ក្នុងចំណោមភស្តុតាងដ៏ធំធេងដែលបញ្ជាក់ពីភាពចាំបាច់ក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម)នោះ គឺទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងនៅក្នុងសាកលលោកនេះ សម្រាប់យើង និងបង្កើតវាដើម្បីសម្រួលដល់ការរស់នៅរបស់យើង។

• عجز الخلق عن الإتيان بمثل سورة من القرآن الكريم يدل على أنه تنزيل من حكيم عليم.
• ការអសមត្ថភាពរបស់ម៉ាខ្លូក(អ្វីគ្រប់យ៉ាងដែលអល់ឡោះបង្កើត)ក្នុងការនាំយកជំពូកមួយដែលដូចនឹងគម្ពីរគួរអាន ជាភស្តុតាងបង្ហាញថា ពិតណាស់ គម្ពីរគួរអានពិតជាត្រូវបានបញ្ចុះពីម្ចាស់ដែលមហាគតិបណ្ឌិត និងមហាជ្រាបដឹងពិតប្រាកដមែន។

 
Translation of the meanings Ayah: (21) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close