Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (223) Surah: Al-Baqarah
نِسَآؤُكُمۡ حَرۡثٞ لَّكُمۡ فَأۡتُواْ حَرۡثَكُمۡ أَنَّىٰ شِئۡتُمۡۖ وَقَدِّمُواْ لِأَنفُسِكُمۡۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُم مُّلَٰقُوهُۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ
ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នកដែលពួកនាងផ្តល់កូនចៅដល់ពួកអ្នក ប្រៀបដូចជាដីដែលបញ្ចេញនូវផលានុផល(ដល់ពួកអ្នក)ដូចនោះដែរ។ ដូចនេះ ចូរពួកអ្នកមករកថ្នាលដំណាំ(ទ្វារមាស)តាមទិសណាមួយដែលពួកអ្នកចង់ និងតាមវិធីណាមួយដែលពួកអ្នកពេញចិត្តចុះ ប្រសិនបើ(ការរួមភេទនោះ)តាមទ្វារមាស។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង ហើយដែលក្នុងនោះ គឺការរួមភេទជាមួយភរិយារបស់ខ្លួនក្នុងគោលបំណងបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ និងសង្ឃឹមទទួលបានកូនចៅដែលកតញ្ញូ។ ហើយចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដែលក្នុងនោះ គឺអ្វីដែលគេបានដាក់បញ្ញត្តិចំពោះពួកអ្នកក្នុងបញ្ហាស្រ្តី។ ហើយពួកអ្នកត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់នៅថ្ងៃបរលោក ដោយពួកអ្នកនឹងឈរនៅចំពោះមុខទ្រង់ ហើយទ្រង់នឹងធ្វើការតបស្នងចំពោះទង្វើរបស់ពួកអ្នក(ដែលបានសាងនៅលើលោកិយ)។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយចំពោះពួកអ្នកមានជំនឿនូវដំណឺងដែលធ្វើឱ្យគេសប្បាយរីករាយនៅពេលបានជួបម្ចាស់របស់ពួកគេ ដូចជាការសើយសុខដ៏អមតៈ(នៅក្នុងឋានសួគ៌) និងការសម្លឹងមើលទៅកាន់ព្រះភ័ក្រដ៏ប្រពៃរបស់អល់ឡោះជាម្ចាស់ជាដើម។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• تحريم النكاح بين المسلمين والمشركين، وذلك لبُعد ما بين الشرك والإيمان.
• ហាមឃាត់ពីការរៀបអាពាហ៌ពិពាហ៌រវាងអ្នកឥស្លាមនិងពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដោយសារតែអំពើពហុទេពនិយមនិងការមានជំនឿ គឺមានភាពដាច់ឆ្ងាយពីគ្នា។

• دلت الآية على اشتراط الولي عند عقد النكاح؛ لأن الله تعالى خاطب الأولياء لمّا نهى عن تزويج المشركين.
• វាក្យខណ្ឌនេះបង្ហាញពីលក្ខខណ្ឌមួយនៅពេលរៀបអាពាហ៍ពិពាហ៍ គឺត្រូវមានវ៉ាលី(អាណាព្យាបាលខាងស្រី) ព្រោះថាអល់ឡោះជាម្ចាស់បានមានបន្ទូលឆ្ពោះទៅកាន់បណ្តាអ្នកដែលជាអាណាព្យាបាល នៅពេលដែលទ្រង់បានហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ស្ត្រីដែលមានជំនឿទៅឱ្យពួកពហុទេពនិយម។

• حث الشريعة على الطهارة الحسية من النجاسات والأقذار، والطهارة المعنوية من الشرك والمعاصي.
• ច្បាប់ឥស្លាមជម្រុញឲ្យយកចិត្តទុកដាក់ទៅលើអនាម័យផ្នែកខាងក្រៅអំពីភាពកខ្វក់ និងអនាម័យផ្នែកខាងក្នុងអំពីអំពើពហុទេពនិយម និងអំពើល្មើសនានា។

• ترغيب المؤمن في أن يكون نظره في أعماله - حتى ما يتعلق بالملذات - إلى الدار الآخرة، فيقدم لنفسه ما ينفعه فيها.
• ជម្រុញអ្នកមានជំនឿឱ្យពិនិត្យមើលអំពើរបស់ខ្លួន(សូម្បីតែអ្វីដែលពាក់ព័ន្ធនឹងការសប្បាយ) ដោយគេត្រូវធ្វើប្រការណាដែលមានប្រយោជន៍មុនសម្រាប់ខ្លួនគេ ដើម្បីបញ្ជូនទៅកាន់ឋានបរលោកខាងមុខ។

 
Translation of the meanings Ayah: (223) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close