Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (48) Surah: Al-Baqarah
وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ
ហើយចូរពួកអ្នកការពាខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មនៅថ្ងៃបរលោក ដោយអនុវត្តតាមបទបញ្ជាទាំងឡាយ(របស់អល់ឡោះ) និងបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់ហាមឃាត់។ (ថ្ងៃបរលោក)នោះគឺជាថ្ងៃដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ពីនរណាម្នាក់ឱ្យទប់ស្កាត់គ្រោះថ្នាក់ ឬផ្តល់ប្រយោជន៍អ្វីនោះដែរ លើកលែងតែការអនុញ្ញាតពីអល់ឡោះ។ ហើយគេក៏មិនទទួលយកការលោះពីអ្នកណាម្នាក់នោះដែរ សូម្បីតែ(គេយក)មាសពេញផែនដី(មកលោះ)ក៏ដោយ ហើយពួកគេក៏គ្មានអ្នកជួយដែរនៅក្នុងថ្ងៃនោះ។ ប្រសិនបើថ្ងៃនោះ គ្មានការអន្តរាគមន៍ គ្មានការលោះ និងគ្មានការជួយទេនោះ តើត្រូវរត់ទៅទីណា?
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من أعظم الخذلان أن يأمر الإنسان غيره بالبر، وينسى نفسه.
• ក្នុងចំណោមការបរាជ័យដ៏ធំបំផុតនោះ គឺការប្រើអ្នកដទៃឱ្យធ្វើល្អ តែបែរភ្លេចខ្លួនឯងទៅវិញ។

• الصبر والصلاة من أعظم ما يعين العبد في شؤونه كلها.
• ការអត់ធ្មត់ និងការប្រតិបត្តិសឡាត គឺជាជំនួយដ៏ធំបំផុតសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះក្នុងកិច្ចការទាំងអស់របស់គេ។

• في يوم القيامة لا يَدْفَعُ العذابَ عن المرء الشفعاءُ ولا الفداءُ، ولا ينفعه إلا عمله الصالح.
• នៅថ្ងៃបរលោក គឺគ្មានការជួយអន្តរាគមន៍ គ្មានការលោះ និងគ្មានការជួយបុគ្គលណាម្នាក់ឲ្យរួចផុតពីទណ្ឌកម្មបានឡើយ លើកលែងតែទង្វើល្អរបស់គេប៉ុណ្ណោះ។

 
Translation of the meanings Ayah: (48) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close