Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (76) Surah: Al-Baqarah
وَإِذَا لَقُواْ ٱلَّذِينَ ءَامَنُواْ قَالُوٓاْ ءَامَنَّا وَإِذَا خَلَا بَعۡضُهُمۡ إِلَىٰ بَعۡضٖ قَالُوٓاْ أَتُحَدِّثُونَهُم بِمَا فَتَحَ ٱللَّهُ عَلَيۡكُمۡ لِيُحَآجُّوكُم بِهِۦ عِندَ رَبِّكُمۡۚ أَفَلَا تَعۡقِلُونَ
ក្នុងចំណោមភាពពុតត្បុតនិងការបោកប្រាសរបស់ពួកយូដានោះ គឺនៅពេលណាដែលពួកគេបានជួបបណ្ដាអ្នកមានជំនឿ ពួកគេទទួលស្គាល់ចំពោះភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ និងភាពត្រឹមត្រូវនៃសាររបស់គាត់ ហើយដែលមានបញ្ជាក់នៅក្នុងគម្ពីតាវរ៉តផងដែរ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេវិញ ពួកគេបានបន្ទោសគ្នាទៅវិញទៅមកដោយសារតែការទទួលស្គាល់នោះ ពីព្រោះអ្នកមូស្លីមនឹងលើកយកនូវភស្តុតាងនៃការទទួលស្គាល់ពីភាពជាព្យាការីរបស់មូហាំម៉ាត់នោះមកប្រឆាំងនឹងពួកគេវិញ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أن بعض قلوب العباد أشد قسوة من الحجارة الصلبة؛ فلا تلين لموعظة، ولا تَرِقُّ لذكرى.
• ជាការពិតណាស់ ដួងចិត្តមនុស្សមួយចំនួនរឹងជាងផ្ទាំងថ្មទៅទៀត ទោះបីជាមានការណែនាំ និងការរំលឹកក៏ដោយក៏មិនទន់ជ្រាយដែរ។

• أن الدلائل والبينات - وإن عظمت - لا تنفع إن لم يكن القلب مستسلمًا خاشعًا لله.
• ពិតណាស់ភស្តុតាងទាំងឡាយ ទោះបីធំធេងយ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍ដែរប្រសិនបើចិត្តមិនព្រមទទួលយកដោយការកោតខ្លាចអល់ឡោះទេនោះ។

• كشفت الآيات حقيقة ما انطوت عليه أنفس اليهود، حيث توارثوا الرعونة والخداع والتلاعب بالدين.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះបានលាតត្រដាងពីការពិតនូវអ្វីដែលពួកយូដាបានលាក់ទុកក្នុងខ្លួនរបស់ពួកគេ ដោយពួកគេទទួលតំណនៃភាពរឹងរូស ការបោកប្រាស់ និងការលេងសើចនឹងសាសនាពីអ្នកជំនាន់មុន។

 
Translation of the meanings Ayah: (76) Surah: Al-Baqarah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close