Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (112) Surah: Tā-ha
وَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا يَخَافُ ظُلۡمٗا وَلَا هَضۡمٗا
ហើយជនណាដែលបានសាងទង្វើកុសល ហើយគេជាអ្នកដែលមានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ គេនឹងទទួលបានការតបស្នងយ៉ាងពេញលេញ ហើយគេមិនភ័យខ្លាចពីភាពអយុត្តិធម៌ដោយត្រូវគេធ្វើទារុណកម្មចំពោះបាបកម្មដែលគេមិនបានប្រព្រឹត្តនោះទេ ហើយក៏មិនភ័យខ្លាចពីការបាត់បង់(ខ្វះខាត)ផលបុណ្យចំពោះទង្វើកុសលរបស់គេដែលគេបានសាងនោះដែរ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• القرآن العظيم كله تذكير ومواعظ للأمم والشعوب والأفراد، وشرف وفخر للإنسانية.
• គម្ពីរគួរអានទាំងមូលដ៏ធំធេង គឺជាការរំលឹក និងជាដំបូន្មានសម្រាប់ប្រជាជាតិ សង្គម និងសម្រាប់បុគ្គលម្នាក់ៗ និងជាភាពថ្កុំថ្កើងនិងខ្ពង់ខ្ពស់សម្រាប់មនុស្សលោក។

• لا تنفع الشفاعة أحدًا إلا شفاعة من أذن له الرحمن، ورضي قوله في الشفاعة.
• ការជួយអន្តរាគមន៍មិនអាចផ្ដល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរសបានអនុញ្ញាតដល់គេ និងបានយល់ព្រមឲ្យគេនិយាយអន្តរាគមន៍ប៉ុណ្ណោះ។

• القرآن مشتمل على أحسن ما يكون من الأحكام التي تشهد العقول والفطر بحسنها وكمالها.
• គម្ពីរគួរអាន គឺផ្ទុកទៅដោយច្បាប់ទាំងឡាយដ៏ល្អបំផុត ដែលសតិបញ្ញានិងធម្មជាតិរបស់មនុស្សបានទទួលស្គាល់ពីភាពល្អប្រសើររបស់វា និងភាពពេញលេញរបស់វា។

• من آداب التعامل مع القرآن تلقيه بالقبول والتسليم والتعظيم، والاهتداء بنوره إلى الصراط المستقيم، والإقبال عليه بالتعلم والتعليم.
• ក្នុងចំណោមសុជីវធម៌នៃការទំនាក់ទំនងជាមួយនឹងគម្ពីរគួរអាន គឺការទទួលយកវាដោយពេញចិត្ត និងលើកតម្កើងចំពោះវា ហើយនិងទទួលយកការចង្អុលបង្ហាញតាមរយៈពន្លឺរបស់វាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ និងការទទួលយកវាដោយការសិក្សារៀនសូត្រ និងបង្រៀនវា(ដល់អ្នកដទៃ)។

• ندم المجرمين يوم القيامة حيث ضيعوا الأوقات الكثيرة، وقطعوها ساهين لاهين، معرضين عما ينفعهم، مقبلين على ما يضرهم.
• ពួកដែលប្រព្រឹត្តអំពើអាក្រក់មានការសោកស្ដាយនៅថ្ងៃបរលោក ដោយសារតែពួកគេបានខ្ជះខ្ជាយពេលវេលាយ៉ាងច្រើនហើយបានចំណាយវាទៅលើរឿងឥតប្រយោជន៍ ដោយពួកគេងាកចេញពីអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេនិងទទួលយកនូវអ្វីដែលនឹងបង្កគ្រោះថ្នាក់ដល់ពួកគេទៅវិញ។

 
Translation of the meanings Ayah: (112) Surah: Tā-ha
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close