Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (53) Surah: Tā-ha
ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَسَلَكَ لَكُمۡ فِيهَا سُبُلٗا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجٗا مِّن نَّبَاتٖ شَتَّىٰ
(ចំណេះដឹងទាំងនោះ) គឺនៅជាមួយនឹងម្ចាស់របស់ខ្ញុំ ដែលទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីឲ្យមានសណ្ឋានរាបស្មើសម្រាប់(ឲ្យពួកអ្នក)រស់នៅលើវា។ ហើយទ្រង់បានបង្កើតឲ្យមានផ្លូវល្អៗជាច្រើននៅលើវា(ផែនដី)សម្រាប់ពួកអ្នកធ្វើដំណើរនៅលើវា។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• إخراج أصناف من النبات المختلفة الأنواع والألوان من الأرض دليل واضح على قدرة الله تعالى ووجود الصانع.
• ការបញ្ចេញរុក្ខជាតិនានាដែលមានប្រភេទ និងពណ៌ខុសៗគ្នាចេញពីដី គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះជាម្ចាស់ និងវត្តមាននៃអ្នកដែលបង្កើត។

• ذكرت الآيات دليلين عقليين واضحين على الإعادة: إخراج النبات من الأرض بعد موتها، وإخراج المكلفين منها وإيجادهم.
• នៅក្នុងវាក្យខណ្ឌខាងលើនេះ គឺបានលើកឡើងអំពីភស្តុតាងផ្នែកប្រាជ្ញាដ៏ច្បាស់លាស់ចំនួនពីរដែលបញ្ជាក់ទៅលើការពង្រស់ឡើងវិញ ៖ គឺជាបញ្ចេញរុក្ខជាតិទាំងឡាយចេញពីដីក្រោយពីវាបានងាប់ និងការបង្កើតមនុស្សលោក(លើកដំបូង)អំពីដី និងធ្វើឲ្យពួកគេមានវត្តមាន។

• كفر فرعون كفر عناد؛ لأنه رأى الآيات عيانًا لا خبرًا، واقتنع بها في أعماق نفسه.
• ការប្រឆាំងរបស់ហ្វៀរអោន គឺជាការប្រឆាំងបែបចចេសរឹងរូស ពីព្រោះគេបានឃើញភស្តុតាងនានា(របស់អល់ឡោះ)ផ្ទាល់នឹងភ្នែក មិនមែនគ្រាន់តែជាដំណឹងដែលគេប្រាប់នោះទេ ហើយគេក៏បានទទួលស្គាល់ភស្តុតាងទាំងនោះក្នុងចិត្តរបស់គេផងដែរ។

• اختار موسى يوم العيد؛ لتعلو كلمة الله، ويظهر دينه، ويكبت الكفر، أمام الناس قاطبة في المجمع العام ليَشِيع الخبر.
• ព្យាការីមូសាបានជ្រើសយកថ្ងៃបុណ្យ ដើម្បីជាការលើកតម្កើងបន្ទូលរបស់អល់ឡោះឲ្យមានភាពខ្ពង់ខ្ពស់ និងបង្ហាញនូវសាសនារបស់ទ្រង់(ដល់មនុស្សលោក) និងធ្វើឲ្យភាពគ្មានជំនឿអាប់ឱននៅចំពោះមុខមនុស្សម្នាទាំងអស់នៅក្នុងពេលជួបជុំប្រចាំឆ្នាំ ដើម្បីឲ្យព័ត៌មានឬដំណឹងនោះ រីកសុសសាយ។

 
Translation of the meanings Ayah: (53) Surah: Tā-ha
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close