Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (84) Surah: Tā-ha
قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ
ព្យាការីមូសាបានឆ្លើយថាៈ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំ ហើយពួកគេនឹងតាមទាន់ខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់មុនក្រុមរបស់ខ្ញុំដើម្បីឲ្យទ្រង់ពេញចិត្តមកចំពោះខ្ញុំដោយសារការរួសរាន់របស់ខ្ញុំមកជួបនឹងទ្រង់(មុនពួកគេ)។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من سُنَّة الله انتقامه من المجرمين بما يشفي صدور المؤمنين، ويقر أعينهم، ويذهب غيظ قلوبهم.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់ គឺទ្រង់ផ្តន្ទាចំពោះពួកដែលបំពាននូវអ្វីដែលព្យាបាលដួងចិត្តរបស់អ្នកមានជំនឿ ធ្វើឲ្យគេមានភាពរីករាយ និងបំបាត់នូវការខឹងសម្បាចេញពីដួងចិត្តរបស់ពួកគេ។

• الطاغية شؤم على نفسه وعلى قومه؛ لأنه يضلهم عن الرشد، وما يهديهم إلى خير ولا إلى نجاة.
• ពួកដែលបំពាន គឺនឹងទទួលបានផលអាក្រក់ចំពោះខ្លួនឯងនិងក្រុមរបស់គេ ព្រោះគេគឺជាអ្នកដែលធ្វើឲ្យពួកគេវង្វេងចេញពីការចង្អុលបង្ហាញ ហើយគេមិនបានចង្អុលបង្ហាញពួកគេទៅរកប្រការដែលល្អ និងទៅរកជោគជ័យនោះឡើយ។

• النعم تقتضي الحفظ والشكر المقرون بالمزيد، وجحودها يوجب حلول غضب الله ونزوله.
• ឧបការគុណ គឺទាមទារឲ្យមានការចងចាំ និងដឹងគុណ ហើយវានឹងធ្វើឲ្យគេកាន់តែទទួលបាននូវការបន្ថែមនូវឧបការគុណនោះថែមទៀត។ ប៉ុន្តែ ការរមិលគុណចំពោះឧបការគុណទាំងនោះ គឺនឹងត្រូវទទួលនូវការខឹងសម្បារពីអល់ឡោះ និងប្រឈមនឹងការបាត់បង់ និងវិនាសអន្តរាយ។

• الله غفور على الدوام لمن تاب من الشرك والكفر والمعصية، وآمن به وعمل الصالحات، ثم ثبت على ذلك حتى مات عليه.
• អល់ឡោះជាម្ចាស់គឺជាអ្នកដែលមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីប្រការស្ហ៊ីរិក ភាពគ្មានជំនឿ និងអំពើល្មើស និងអ្នកដែលមានជំនឿចំពោះទ្រង់ និងបានសាងទង្វើកុសល ហើយក្រោយមក គេប្រកាន់ខ្ជាប់នៅលើមាគ៌ាដ៏ត្រឹមត្រូវនេះរហូតដល់គេបានស្លាប់។

• أن العجلة وإن كانت في الجملة مذمومة فهي ممدوحة في الدين.
• ជាការពិតណាស់ ការប្រញាប់ប្រញាល់ បើទោះបីជាពេលខ្លះត្រូវបានគេស្តីបន្ទោសក៏ដោយ ក៏ពេលខ្លះទៀត វាត្រូវបានកោតសរសើរផងដែរនៅក្នុងសាសនា។

 
Translation of the meanings Ayah: (84) Surah: Tā-ha
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close