Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (81) Surah: Al-Anbiyā’
وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ
ហើយយើងបានផ្តល់ឲ្យព្យាការីស៊ូឡៃម៉ានអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេនៅពេលដែលគេបានប្រើវាឲ្យ(បោកបក់)ទៅកាន់ទឹកដីស្ហាមដែលយើងបានប្រទានពរជ័យដល់វា តាមរយៈការតែងតាំងនូវបណ្តាព្យាការីជាច្រើននៅលើទឹកដីនោះ និងតាមរយៈការប្រទាននូវប្រការល្អផ្សេងៗជាច្រើននៅក្នុងវា។ ហើយយើងដឹងបំផុតនូវរាល់អ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីយើងបានឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• فعل الخير والصلاة والزكاة، مما اتفقت عليه الشرائع السماوية.
• ការធ្វើអំពើល្អ ការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ គឺស្ថិតក្នុងចំណោមច្បាប់បញ្ញត្តិដែលបានបញ្ចុះពីលើមេឃមកដែលមានភាពស្របគ្នា។

• ارتكاب الفواحش سبب في وقوع العذاب المُسْتَأْصِل.
• ការប្រព្រឹត្តនូវទង្វើអសីលធម៌ គឺជាមូលហេតុមួយដែលនាំឲ្យទទួលនូវទណ្ឌកម្ម និងវិនាសអន្តរាយ។

• الصلاح سبب في الدخول في رحمة الله.
• អំពើល្អ គឺជាមូលហេតុមួយដើម្បីទទួលបានក្តីមេត្តាករុណារបស់អល់ឡោះ។

• الدعاء سبب في النجاة من الكروب.
• ការបួងសួង គឺជាមូលហេតុមួយដែលនាំឲ្យចាកផុតពីទុក្ខព្រួយទាំឡាយ។

 
Translation of the meanings Ayah: (81) Surah: Al-Anbiyā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close