Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (46) Surah: An-Noor
لَّقَدۡ أَنزَلۡنَآ ءَايَٰتٖ مُّبَيِّنَٰتٖۚ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ជាការពិតណាស់ យើងបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់នូវភស្តុតាងដ៏ច្បាស់លាស់ជាច្រើនដែលគ្មានការមន្ទិលសង្ស័យនៅក្នុងវាឡើយ។ ហើយអល់ឡោះទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ ដែលគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ ដោយមាគ៌ានោះ នឹងនាំគេឆ្ពោះទៅកាន់ឋានសួគ៌។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• تنوّع المخلوقات دليل على قدرة الله.
• ការបង្កើតម៉ាខ្លូកផ្សេងៗគ្នាជាច្រើនប្រភេទ គឺជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់អល់ឡោះ។

• من صفات المنافقين الإعراض عن حكم الله إلا إن كان الحكم في صالحهم، ومن صفاتهم مرض القلب والشك، وسوء الظن بالله.
• ក្នុងចំណោមលក្ខណៈរបស់ពួកពុតត្បុតនោះគឺ ពួកគេងាកចេញ និងបដិសេធចំពោះការកាត់សេចក្តីរបស់អល់ឡោះ លើកលែងតែវាផ្តល់ផលប្រយោជន៍ដល់ពួកគេ។ ហើយក្នុងចំណោមលក្ខណៈរបស់ពួកគេដែរនោះ គឺចិត្តរបស់ពួកគេមានជំងឺ មានភាពសង្ស័យ និងគិតមិនល្អចំពោះអល់ឡោះជាម្ចាស់។

• طاعة الله ورسوله والخوف من الله من أسباب الفوز في الدارين.
• ការប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងការខ្លាចអល់ឡោះនោះ គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

• الحلف على الكذب سلوك معروف عند المنافقين.
• ការស្បថកុហក(ស្បថបំពាន) គឺជាអត្តចរិតមួយដែលគេស្គាល់ជាទូទៅចំពោះពួកពុតត្បុត។

 
Translation of the meanings Ayah: (46) Surah: An-Noor
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close