Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (49) Surah: Ash-Shu‘arā’
قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَ فَلَسَوۡفَ تَعۡلَمُونَۚ لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ أَجۡمَعِينَ
ហ្វៀរអោនក៏បាននិយាយបដិសេធចំពោះការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះថាៈ តើពួកអ្នកមានជំនឿចំពោះមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿឬ? ជាការពិតណាស់ មូសា គឺជាគ្រូរបស់ពួកអ្នកដែលបានបង្រៀនមន្តអាគមដល់ពួកអ្នក ហើយពិតណាស់ ពួកអ្នកទាំងអស់គ្នាបានសហការគ្នាក្នុងការបណ្តេញប្រជាជនអេហ្ស៊ីបទាំងអស់ចេញពីទឹកដីរបស់ពួកគេ។ ដូច្នេះ ពួកអ្នកគង់តែនឹងដឹងពីទារុណកម្មដែលនឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ យើងពិតជានឹងកាត់ជើងម្ខាង ហើយនិងដៃម្ខាងឆ្លាស់គ្នារវាងវាទាំងពីរ ដោយកាត់ជើងស្តាំនឹងដៃឆ្វេង ហើយនិងផ្ទុយមកវិញ(កាត់ជើងឆ្វេងនឹងដៃស្តាំ)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកអ្នកទាំងអស់គ្នាទៅនឹងគល់ល្មើដោយមិនលើកលែងនរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• العلاقة بين أهل الباطل هي المصالح المادية.
• ទំនាក់ទំនងរវាងពួកដែលស្ថិតនៅភាពមិនត្រឹមត្រូវ គឺជាទំនាក់ទំនងដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។

• ثقة موسى بالنصر على السحرة تصديقًا لوعد ربه.
• ការជឿជាក់របស់ព្យាការីមូសាក្នុងការទទួលបាននូវជ័យជម្នះលើពួកគ្រូមន្តអាគម គឺជាការជឿជាក់ចំពោះការសន្យានៃម្ចាស់របស់គេ។

• إيمان السحرة برهان على أن الله هو مُصَرِّف القلوب يصرفها كيف يشاء.
• ការមានជំនឿរបស់ពួកគ្រូមន្តអាគមទាំងនោះគឺជាភស្តុតាងបង្ហាញថា អល់ឡោះជាម្ចាស់ គឺជាអ្នកដែលអាចបង្វែរដួងចិត្ត(របស់មនុស្ស) ដោយទ្រង់អាចបង្វែរដួងចិត្ត(នរណាម្នាក់)តាមដែលទ្រង់មានចេតនា។

• الطغيان والظلم من أسباب زوال الملك.
• ការប្រព្រឹត្តល្មើស និងការបំពាន គឺស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យបាត់បង់អំណាច។

 
Translation of the meanings Ayah: (49) Surah: Ash-Shu‘arā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close