Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (26) Surah: Al-Qasas
قَالَتۡ إِحۡدَىٰهُمَا يَٰٓأَبَتِ ٱسۡتَـٔۡجِرۡهُۖ إِنَّ خَيۡرَ مَنِ ٱسۡتَـٔۡجَرۡتَ ٱلۡقَوِيُّ ٱلۡأَمِينُ
កូនស្រីម្នាក់ក្នុងចំណោមកូនស្រីទាំងពីររបស់គាត់បាននិយាយថាៈ ឱលោកឪពុកជាទីស្រឡាញ់! សូមលោកឪពុកជួលគាត់ឲ្យធ្វើជាអ្នកគង្វាលសត្វពពែរបស់ពួកយើងតែម្តងទៅ។ វាជារឿងត្រឹមត្រូវណាស់ដែលលោកឪពុកជួលគាត់នោះ ព្រោះគាត់មានទាំងកម្លាំង និងភាពស្មោះត្រង់។ តាមរយៈកម្លាំងដ៏ខ្លាំងក្លា(របស់គាត់) អាចឲ្យគាត់បំពេញនូវអ្វីដែលគេឲ្យគាត់ធ្វើ ហើយតាមរយៈភាពស្មោះត្រង់ គឺគាត់អាចថែរក្សានូវអ្វីដែលគេបានទុកចិត្តចំពោះគាត់បាន។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الالتجاء إلى الله طريق النجاة في الدنيا والآخرة.
• ការជ្រកកោននឹងអល់ឡោះ គឺជាមាគ៌ានៃភាពជោគជ័យទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

• حياء المرأة المسلمة سبب كرامتها وعلو شأنها.
• ភាពខ្មាស់អៀនរបស់ស្ត្រីមូស្លីម ជាមូលហេតុធ្វើឲ្យនាងមានតម្លៃនិងកិត្តិយសខ្ពង់ខ្ពស់។

• مشاركة المرأة بالرأي، واعتماد رأيها إن كان صوابًا أمر محمود.
• ការចូលរួមផ្តល់ជាគំនិតយោបល់ពីសំណាក់ស្ត្រី ហើយការទទួលយកនូវគំនិតយោបល់របស់នាងប្រសិនបើយោបល់នោះត្រឹមត្រូវនោះ គឺជារឿងដែលគេកោតសរសើរ។

• القوة والأمانة صفتا المسؤول الناجح.
• កម្លាំងខ្លាំងក្លានិងភាពស្មោះត្រង់ គឺជាលក្ខណៈពីរយ៉ាងរបស់អ្នកគ្រប់គ្រងដែលជោគជ័យ។

• جواز أن يكون المهر منفعة.
• គេអនុញ្ញាតឲ្យទទួលយកខាន់ស្លានូវអ្វីដែលផ្តល់ផលប្រយោជន៍(ទោះបីមិនមែនជាលុយកាក់ក៏ដោយ)។

 
Translation of the meanings Ayah: (26) Surah: Al-Qasas
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close