Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (31) Surah: Al-Qasas
وَأَنۡ أَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنّٞ وَلَّىٰ مُدۡبِرٗا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰٓ أَقۡبِلۡ وَلَا تَخَفۡۖ إِنَّكَ مِنَ ٱلۡأٓمِنِينَ
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានបោះវាទៅតាមបទបញ្ជានៃម្ចាស់របស់គាត់។ នៅពេលដែលគាត់បានឃើញវាកម្រើក និងធ្វើចលនាយ៉ាងលឿនប្រៀបដូចជាសត្វពស់នោះ គាត់ក៏បានរត់ត្រឡប់ក្រោយវិញដោយសារភាពភ័យខ្លាចចំពោះវា និងមិនបានត្រឡប់ក្រោយវិញនោះទេ។ ពេលនោះ ម្ចាស់របស់គាត់បានស្រែកហៅគាត់ថាៈ ឱមូសា! ចូរអ្នកចូលមក ហើយកុំភ័យខ្លាចពីវាឲ្យសោះ។ ពិតប្រាកដណាស់ អ្នកស្ថិតក្នុងចំណោមអ្នកដែលមានសុវត្ថិភាពអំពីវា និងពីអ្វីផ្សេងទៀតក្រៅពីវានូវអ្វីដែលធ្វើឲ្យអ្នកភ័យខ្លាច។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الوفاء بالعقود شأن المؤمنين.
• ការអនុវត្តតាមកិច្ចព្រមព្រៀង គឺជាកិច្ចការរបស់បណ្តាអ្នកមានជំនឿទាំងឡាយ។

• تكليم الله لموسى عليه السلام ثابت على الحقيقة.
• ការមានបន្ទូលដោយផ្ទាល់របស់អល់ឡោះជាមួយនឹងព្យាការីមូសា គឺជារឿងដែលកើតឡើងពិតប្រាកដ។

• حاجة الداعي إلى الله إلى من يؤازره.
• តម្រូវការរបស់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះនូវអ្វីដែលជួយជ្រោមជ្រែងដល់គេ។

• أهمية الفصاحة بالنسبة للدعاة.
• សារសំខាន់នៃការមានវោហាសាស្ត្រចំពោះអ្នកដែលធ្វើការអំពាវនាវ(ទៅកាន់អល់ឡោះ)។

 
Translation of the meanings Ayah: (31) Surah: Al-Qasas
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close