Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (71) Surah: Al-Qasas
قُلۡ أَرَءَيۡتُمۡ إِن جَعَلَ ٱللَّهُ عَلَيۡكُمُ ٱلَّيۡلَ سَرۡمَدًا إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِضِيَآءٍۚ أَفَلَا تَسۡمَعُونَ
ចូរអ្នក(ឱអ្នកនាំសារ)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះទ្រង់ធ្វើឲ្យពេលយប់នៅស្ថិតស្ថេររហូតទៅលើពួកអ្នកដោយគ្មានឈប់(គ្មានពេលភ្លឺ)រហូតដល់ថ្ងៃបរលោកនោះ តើមានព្រះណាផ្សេង(ដែលគេគោរពសក្ការៈ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺដូចជាពន្លឺភ្លឺនាពេលថ្ងៃមកឲ្យពួកអ្នកបាននោះ? ដូច្នេះ តើពួកអ្នកមិនស្តាប់ភស្តុតាងនេះ ហើយដឹងថា ពិតណាស់ គ្មានព្រះឯណា(ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ក្រៅពីអល់ឡោះដែលអាចនាំពន្លឺភ្លឺមកកាន់ពួកអ្នកទេឬ?
Arabic explanations of the Qur’an:
Benefits of the verses in this page:
• تعاقب الليل والنهار نعمة من نعم الله يجب شكرها له.
• ការផ្លាស់ប្តូគ្នាទៅវិញទៅមករវាងពេលយប់និងពេលថ្ងៃ គឺជាឧបការគុណមួយក្នុងចំណោមឧបការគុណទាំងឡាយរបស់អល់ឡោះដែលចាំបាច់ត្រូវថ្លែងអំណរគុណទ្រង់ចំពោះវា។

• الطغيان كما يكون بالرئاسة والملك يكون بالمال.
• ការបំពាន ដូចដែលវាអាចកើតឡើងតាមរយៈភាពជាមេដឹកនាំឬភាពជាចៅហ្វាយនាយ និងអំណាចនោះដែរ គឺវាក៏អាចកើតឡើយតាមរយៈទ្រព្យសម្បត្តិផងដែរ។

• الفرح بَطَرًا معصية يمقتها الله.
• ការសប្បាយរីករាយហួសហេតុ គឺជាអំពើល្មើសមួយដែលអល់ឡោះទ្រង់ស្អប់ខ្ពើម។

• ضرورة النصح لمن يُخاف عليه من الفتنة.
• ភាពចាំបាច់នៃការទូន្មានណែនាំគ្នាសម្រាប់ជនណាដែលខ្លាចភាពចលាចលកើតមានលើខ្លួនគេ។

• بغض الله للمفسدين في الأرض.
• អល់ឡោះទ្រង់ខឹងសម្បារពួកដែលបង្កវិនាសកម្មលើផែនដី។

 
Translation of the meanings Ayah: (71) Surah: Al-Qasas
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close