Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (84) Surah: Al-Qasas
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَى ٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ إِلَّا مَا كَانُواْ يَعۡمَلُونَ
នៅថ្ងៃបរលោក ជនណាហើយដែលបាននាំមកនូវអំពើល្អ(ដូចជាការសឡាត ហ្សាកាត់ និងការបួសជាដើមនោះ) ពិតណាស់ គេនឹងទទួលបាននូវការតបស្នងល្អប្រសើរជាងអំពើល្អ(ដែលគេបានសាង)នោះទៅទៀត ដោយអំពើល្អមួយនឹងកើនទ្វេទៅជាដប់។ ចំណែកឯជនណាហើយដែលបាននាំមកនូវអំពើអាក្រក់នៅថ្ងៃបរលោក(ដូចជាការប្រឆាំង ការស៊ីប្រាក់ការ និងការហ៊្សីណាជាដើម)វិញនោះ គឺគេមិនតបស្នងដល់ពួកដែលសាងអំពើអាក្រក់នោះក្រៅពីអ្វីដែលពួកគេបានប្រព្រឹត្តនោះទេ ដោយគ្មានការបន្ថែម(បាបកម្មទ្វេដងដល់គេ)នោះឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• كل ما في الإنسان من خير ونِعَم، فهو من الله خلقًا وتقديرًا.
• រាល់ប្រការល្អ និងឧបការគុណទាំងឡាយដែលមនុស្សលោកទទួលបាននោះ គឺមកពីអល់ឡោះជាម្ចាស់ ទាំងការបង្កើត និងការកំណត់។

• أهل العلم هم أهل الحكمة والنجاة من الفتن؛ لأن العلم يوجه صاحبه إلى الصواب.
• អ្នកដែលមានចំណេះវិជ្ជា ពួកគេគឺជាអ្នកដែលមានគតិបណ្ឌិតនិងរួចផុតពីភាពវឹកវរនានា ពីព្រោះចំណេះវិជ្ជា គឺដឹកនាំគេទៅកាន់ភាពត្រឹមត្រូវ។

• العلو والكبر في الأرض ونشر الفساد عاقبته الهلاك والخسران.
• ភាពក្អេងក្អាង និងការបំពាននៅលើផែនដី ហើយនិងការធ្វើឲ្យរីកសុសសាយនូវការបង្កវិនាសកម្មនោះ លទ្ធផលចុងក្រោយរបស់គេ គឺមានតែភាពអន្តរាយ និងការខាតបង់តែប៉ុណ្ណោះ។

• سعة رحمة الله وعدله بمضاعفة الحسنات للمؤمن وعدم مضاعفة السيئات للكافر.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះ ហើយនិងភាពយុត្តិធម៌របស់ទ្រង់ដោយការបន្ថែមផលបុណ្យទ្វេដងចំពោះអំពើល្អរបស់អ្នកមានជំនឿ តែទ្រង់មិនបង្កើនបាបកម្មទ្វេដងចំពោះអំពើអាក្រក់របស់ពួកដែលប្រឆាំងនោះទេ។

 
Translation of the meanings Ayah: (84) Surah: Al-Qasas
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close