Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (24) Surah: Al-‘Ankabūt
فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱقۡتُلُوهُ أَوۡ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ
ហើយការឆ្លើយតបនៃក្រុមរបស់ព្យាការីអ៊ីព្រហ៊ីមចំពោះគាត់(ក្រោយពីគាត់បានប្រើពួកគេឲ្យគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះរូបបដិមាផ្សេងពីទ្រង់)នោះ គ្មានក្រៅពីពាក្យសម្តីរបស់ពួកគេដែលនិយាយថាៈ ចូរពួកអ្នកសម្លាប់គេ ឬបោះគេចូលទៅក្នុងភ្លើង ដើម្បីជាការជួយសង្គ្រោះព្រះនានារបស់ពួកអ្នកវិញ នោះឡើយ។ តែអល់ឡោះជាម្ចាស់បានផ្តល់សុវត្ថិភាពដល់គាត់អំពីភ្លើង(មិនឲ្យភ្លើងឆេះ)។ ពិតប្រាកដណាស់ នៅក្នុងការធ្វើឲ្យគាត់(ព្យាការីអ៊ីព្រហ៊ីម)មានសុវត្ថិភាពពីភ្លើងឆេះក្រោយពីគេបានបោះគាត់ចូលទៅក្នុងភ្លើងនោះ គឺជាមេរៀនសម្រាប់ក្រុមដែលមានជំនឿ ពីព្រោះពួកគេ គឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីមេរៀនទាំងនោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• عناية الله بعباده الصالحين حيث ينجيهم من مكر أعدائهم.
• ការជួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាមនុស្សល្អត្រឹមត្រូវ ដោយធ្វើឲ្យពួកគេរួចផុតពីកលល្បិចនៃសត្រូវរបស់ពួកគេ។

• فضل الهجرة إلى الله.
• ឧត្តមភាពនៃការភៀសខ្លួនទៅកាន់អល់ឡោះជាម្ចាស់។

• عظم منزلة إبراهيم وآله عند الله تعالى.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីអ៊ីព្រហ៊ីម និងក្រុមគ្រួសាររបស់គាត់ចំពោះអល់ឡោះជាម្ចាស់។

• تعجيل بعض الأجر في الدنيا لا يعني نقص الثواب في الآخرة.
• ការផ្តល់នូវការតបស្នងភ្លាមៗមួយចំនួននៅក្នុងលោកិយនេះមិនមែនក្នុងន័យដើម្បីកាត់បន្ថយផលបុណ្យរបស់គេនៅថ្ងៃបរលោកនោះទេ។

• قبح تعاطي المنكرات في المجالس العامة.
• ការប្រព្រឹត្តទង្វើអសីលធម៌នៅទីសាធារណៈ គឺអាក្រក់បំផុត។

 
Translation of the meanings Ayah: (24) Surah: Al-‘Ankabūt
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close