Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (122) Surah: Āl-‘Imrān
إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ចងចាំនូវអ្វីដែលបានកើតឡើងចំពោះពីរក្រុមក្នុងចំណោមបណ្តាអ្នកមានជំនឿ គឺអម្បូរសាឡាម៉ះនិងអម្បូរហារីសះ នៅពេលដែលពួកគេបានចុះខ្សោយ(នៅក្នុងសង្គ្រាមអ៊ូហ៊ុទនោះ) ហើយពួកគេបានមានបំណងនឹងវិលត្រឡប់ក្រោយនៅពេលដែលពួកពួកពុតត្បុតទាំងឡាយបានត្រឡប់ក្រោយ(ពីសង្គ្រាម) ប៉ុន្តែអល់ឡោះជាអ្នកជួយដល់ពួកទាំងនោះដោយពង្រឹងដល់ពួកគេឲ្យពួកគេឲ្យមានទឹកចិត្តក្នុងការប្រយុទ្ធ និងបានបង្វែរចិត្តរបស់ពួកគេអំពីការប៉ុនប៉ងត្រឡប់ក្រោយនោះ។ ដូច្នេះ ចូរឲ្យបណ្តាអ្នកដែលមានជំនឿពឹងផ្អែកលើអល់ឡោះជាម្ចាស់តែមួយគត់នៅគ្រប់ស្ថានភាពរបស់ពួកគេទាំងអស់។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• مشروعية التذكير بالنعم والنقم التي تنزل بالناس حتى يعتبر بها المرء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យចងចាំនិងរំលឹកពីឧបការគុណនិងការដាក់ទោសទណ្ឌដែលគេបញ្ចុះមកលើមនុស្សលោក ដើម្បីឲ្យពួកគេយកវាធ្វើជាមេរៀន។

• من أعظم أسباب تَنَزُّل نصر الله على عباده ورحمته ولطفه بهم: التزامُ التقوى، والصبر على شدائد القتال.
• ក្នុងចំណោមមូលហេតុដ៏ចម្បងដែលធ្វើឲ្យជំនួយរបស់អល់ឡោះ ក្តីមេត្តាករុណារបស់ទ្រង់ និងភាពទន់ភ្លន់របស់ទ្រង់ចុះមកលើខ្ញុំបម្រើរបស់ទ្រង់នោះ គឺការប្រកាន់ខ្ជាប់នូវការគោរពកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ និងការអត់ធ្មត់ទៅលើការលំបាកនៃតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ទ្រង់។

• الأمر كله لله تعالى، فيحكم بما يشاء، ويقضي بما أراد، والمؤمن الحق يُسَلم لله تعالى أمره، وينقاد لحكمه.
• កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ ទ្រង់កាត់សេចក្ដី និងវិនិច្ឆ័យទៅតាមអ្វីដែលទ្រង់មានចេតនា ហើយអ្នកដែលមានជំនឿពិតប្រាកដនោះ គឺរូបគេប្រគល់កិច្ចការរបស់គេទាំងស្រុងទៅកាន់អល់ឡោះ ហើយរូបគេគោរពទៅតាមការកាត់សេចក្តីរបស់ទ្រង់។

• الذنوب - ومنها الربا - من أعظم أسباب خِذلان العبد، ولا سيما في مواطن الشدائد والصعاب.
• បាបកម្មទាំងឡាយ(ក្នុងនោះគឺការស៊ីប្រាក់ការ) គឺជាមូលហេតុដ៏ធំចម្បងដែលធ្វើឱ្យបុគ្គលនោះទទួលរងនូវការបរាជ័យ ជាពិសេសនៅក្នុងពេលមានភាពអាសន្ន និងការលំបាក។

• مجيء النهي عن الربا بين آيات غزوة أُحد يشعر بشمول الإسلام في شرائعه وترابطها بحيث يشير إلى بعضها في وسط الحديث عن بعض.
បម្រាមនៃការស៊ីប្រាក់ការត្រូវបានលើកយកមកនិយាយនៅចន្លោះបណ្តាវាក្យខណ្ឌដែលលើកឡើងពីសង្គ្រាមអ៊ូហ៊ុទ ធ្វើឱ្យគេយល់ថា ជាការពិតណាស់ ច្បាប់បញ្ញត្តិរបស់ឥស្លាមគឺគ្រប់ដណ្តប់ទិដ្ឋភាពនៃជីវិតរស់នៅ ហើយមានវាមានភាពប្រទាក់ក្រឡាគ្នាទាំងអស់ ដោយពេលខ្លះ បញ្ហាមួយត្រូវបានយកមកបកស្រាយនៅចន្លោះបញ្ហាមួយផ្សេងទៀត។

 
Translation of the meanings Ayah: (122) Surah: Āl-‘Imrān
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close