Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (173) Surah: Āl-‘Imrān
ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدۡ جَمَعُواْ لَكُمۡ فَٱخۡشَوۡهُمۡ فَزَادَهُمۡ إِيمَٰنٗا وَقَالُواْ حَسۡبُنَا ٱللَّهُ وَنِعۡمَ ٱلۡوَكِيلُ
គឺបណ្តាអ្នកដែលពួកមុស្ហរីគីនមួយចំនួនបាននិយាយទៅកាន់ពួកគេថាៈ ប្រាកដណាស់ ពួកគូរ៉័ស្ហក្រោមការដឹកនាំរបស់អាពូសាហ្វយ៉ានបានប្រមូលគ្នាជាច្រើនក្រុមដើម្បីច្បាំងនឹងពួកអ្នក និងកម្ទេចពួកអ្នក។ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ ហើយចូរខ្លាចការជួបនឹងពួកគេ។ ក៏ប៉ុន្តែពាក្យសំដីនិងការបន្លាចទាំងនេះបានធ្វើឲ្យពួកគេកាន់តែជឿជាក់លើអល់ឡោះ និងមានទំនុកចិត្តលើការសន្យារបស់ទ្រង់ថែមទៀត។ ពេលនោះ ពួកគេក៏បានចេញទៅជួបពួកមុស្ហរីគីន ហើយពួកគេនិយាយថាៈ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់គឺជាអ្នកដែលល្អប្រសើរបំផុតដែលពួកយើងប្រគល់កិច្ចការរបស់ពួកយើងទៅកាន់ទ្រង់។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من سنن الله تعالى أن يبتلي عباده؛ ليتميز المؤمن الحق من المنافق، وليعلم الصادق من الكاذب.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះនោះ គឺទ្រង់សាកល្បងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដើម្បីវែកញែករវាងអ្នកដែលមានជំនឿពិតប្រាកដនិងពួកដែលលាក់ពុត ហើយនិងដើម្បីឲ្យដឹងអ្នកដែលនិយាយពិត និងអ្នកដែលកុហក។

• عظم منزلة الجهاد والشهادة في سبيل الله وثواب أهله عند الله تعالى حيث ينزلهم الله تعالى بأعلى المنازل.
• ឋានៈដ៏ធំធេងនៃការធ្វើតស៊ូប្រយុទ្ធ ការពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ និងផលបុណ្យរបស់ពួកគេនៅឯអល់ឡោះជាម្ចាស់ ដោយទ្រង់បានលើកឋានៈពួកគេនូវឋានៈដ៏ខ្ពស់បំផុត។

• فضل الصحابة وبيان علو منزلتهم في الدنيا والآخرة؛ لما بذلوه من أنفسهم وأموالهم في سبيل الله تعالى.
• ឧត្តមភាពរបស់បណ្តាមិត្តព្យាការី និងបញ្ជាក់ពីឋានៈដ៏ខ្ពង់ខ្ពស់របស់ពួកគេនៅក្នុងលោកិយនិងនៅថ្ងៃបរលោក ដោយសារពួកគេបានលះបង់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។

 
Translation of the meanings Ayah: (173) Surah: Āl-‘Imrān
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close