Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (198) Surah: Āl-‘Imrān
لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا نُزُلٗا مِّنۡ عِندِ ٱللَّهِۗ وَمَا عِندَ ٱللَّهِ خَيۡرٞ لِّلۡأَبۡرَارِ
ក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចទៅចំពោះម្ចាស់របស់ពួកគេដោយប្រតិបត្តិតាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា។ ពួកគេនឹងស្ថិតនៅក្នុងឋានសួគ៌នោះជាអមតៈ ជាការតបស្នងដែលអល់ឡោះបានរៀបចំសម្រាប់ពួកគេ។ ហើយអ្វីដែលអល់ឡោះបានរៀបចំសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសលក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់នោះ គឺល្អប្រសើរ និងអស្ចារ្យជាងភាពសប្បាយរីករាយក្នុងលោកិយដែលពួកប្រឆាំងកំពុងតែទទួលបាននោះទៅទៀត។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الأذى الذي ينال المؤمن في سبيل الله فيضطره إلى الهجرة والخروج والجهاد من أعظم أسباب تكفير الذنوب ومضاعفة الأجور.
• ការឈឺចាប់ដែលអ្នកមានជំនឿទទួលរងក្នុងមាគ៌ារបស់អល់ឡោះ ដូចជាការបង្ខំឲ្យពួកគេភៀសខ្លួន ចាកចេញពីភូមិស្រុក និងការធ្វើសង្រ្គាមតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ទាំងនោះគឺស្ថិតក្នុងចំណោមមូលហេតុដ៏ចម្បងដើម្បីទទួលបាននូវការលុបលាងបាបកម្ម និងទទួលបានផលបុណ្យទ្វេដង។

• ليست العبرة بما قد ينعم به الكافر في الدنيا من المال والمتاع وإن عظم؛ لأن الدنيا زائلة، وإنما العبرة بحقيقة مصيره في الآخرة في دار الخلود.
• មិនចាត់ទុកជាជោគជ័យនោះទេចំពោះអ្វីដែលពួកគ្មានជំនឿទទួលបាននៃលាភសក្ការៈនៅលើលោកិយនេះ ដូចជាទ្រព្យសម្បត្តិ និងការសប្បាយរីករាយ ទោះបីជាវាធំធេងយ៉ាងណាក៏ដោយ ពីព្រោះលោកិយនេះ នឹងត្រូវវិនាសបាត់បង់។ តាមពិត ជោគជ័យពិតប្រាកដនោះ គឺការដែលរូបគេបានចូលឋានសួគ៌ និងរួចផុតពីភ្លើងនរកនៅថ្ងៃបរលោក។

• من أهل الكتاب من يشهدون بالحق الذي في كتبهم، فيؤمنون بما أنزل إليهم وبما أنزل على المؤمنين، فهؤلاء لهم أجرهم مرتين.
• ក្នុងចំណោមពួកអះលីគីតាប គឺមានអ្នកដែលទទួលស្គាល់ការពិតដែលមានចែងនៅក្នុងគម្ពីរទាំងឡាយរបស់ពួកគេ ដោយពួកគេមានជំនឿលើអ្វីដែលគេបានបញ្ចុះទៅលើពួកគេ និងមានជំនឿលើអ្វីដែលគេបានបញ្ចុះមកលើបណ្តាអ្នកដែលមានជំនឿ។ ពិតណាស់ បណ្តាអ្នកទាំងនោះហើយដែលពួកគេនឹងទទួលបានផលបុណ្យទ្វេដង។

• الصبر على الحق، ومغالبة المكذبين به، والجهاد في سبيله، هو سبيل الفلاح في الآخرة.
• ការអត់ធ្មត់លើសេចក្តីពិត និងមានភាពអត់ធ្មត់ខ្លាំងជាងពួកដែលបដិសេធនឹងសេចក្តីពិត ហើយនិងការតស៊ូប្រយុទ្ធក្នុងមាគ៌ាពិត នោះហើយគឺមាគ៌ាដែលនាំឲ្យទទួលជោគជ័យនៅថ្ងៃបរលោក។

 
Translation of the meanings Ayah: (198) Surah: Āl-‘Imrān
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close