Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (4) Surah: Āl-‘Imrān
مِن قَبۡلُ هُدٗى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٞ شَدِيدٞۗ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ
ទ្រង់បានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក(ឱព្យាការីមូហាំម៉ាត់) ដើម្បីបញ្ជាក់នូវដំណឹងពិត និងភាពយុត្តិធម៌នៅក្នុងច្បាប់នានានៃសាសនា ដែលស្របនឹងអ្វីដែលមាននៅក្នុងបណ្ដាព្រះគម្ពីពីមុនវា ហើយមិនមានភាពផ្ទុយគ្នាឡើយរវាងគម្ពីរទាំងនោះឡើយ។ ហើយទ្រង់បានបញ្ចុះគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ទៅកាន់ព្យាការីមូសា(ម៉ូសេ) និងគម្ពីរអ៊ីញជីលទៅកាន់ព្យាការីអ៊ីសា(យេស៊ូ) មុននឹងយើងបានបញ្ចុះគម្ពីរគួរអានទៅកាន់អ្នក។ ហើយរាល់បណ្តាព្រះគម្ពីរទាំងនេះ គឺជាការណែនាំ និងជាការចង្អុលបង្ហាញដល់មនុស្សលោកនៅកាន់អ្វីដែលនាំទៅរកភាពល្អប្រសើរទាំងក្នុងសាសនា និងលោកិយរបស់ពួកគេ។ ហើយទ្រង់បានបញ្ចុះនូវការវិនិច្ឆ័យ ដែលអាចឲ្យគេស្គាល់តាមរយៈវានូវប្រការពិតពីប្រកាមិនពិត ការចង្អុលបង្ហាញអំពីភាពវង្វេង។ ហើយសម្រាប់អ្នកដែលប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលទ្រង់បានបញ្ចុះមកកាន់អ្នកនោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លោចផ្សា។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ គ្មានអ្វីមួយអាចយកឈ្នះទ្រង់ឡើយ ហើយទ្រង់ជាអ្នកផ្តន្ទាទោសចំពោះជនទាំងឡាយណាដែលប្រឆាំងនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងធ្វើខុសពីបទបញ្ជារបស់ទ្រង់។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أقام الله الحجة وقطع العذر عن الخلق بإرسال الرسل وإنزال الكتب التي تهدي للحق وتحذر من الباطل.
• អល់ឡោះជាម្ចាស់បានលើកយកអំណះអំណាង និងភស្តុតាងមកបញ្ជាក់ដើម្បីកុំឱ្យមនុស្សលោកមានហេតុផលឬលេសតវ៉ាណាមួយចំពោះអល់ឡោះ តាមរយៈការបញ្ជូនបណ្តាអ្នកនាំសារទាំងនោះ និងបានបញ្ចុះឲ្យពួកគេនូវបណ្តាគម្ពីរជាច្រើនដែលចង្អុលបង្ហាញទៅរកការពិត ហើយព្រមានពួកគេពីប្រការមិនពិត។

• كمال علم الله تعالى وإحاطته بخلقه، فلا يغيب عنه شيء في الأرض ولا في السماء، سواء كان ظاهرًا أو خفيًّا.
• ភាពពេញលេញនៃចំណេះដឹងរបស់អល់ឡោះ ហើយចំណេះដឹងរបស់ទ្រង់គ្របដណ្ដប់លើម៉ាខ្លូក(អ្វីគ្រប់យ៉ាងដែលអល់ឡោះបានបង្កើត)ទាំងអស់។ ដូចនេះ គ្មានអ្វីមួយអាចលាក់បាំងអំពីទ្រង់បាននោះទេ ទាំងនៅលើផែនដី និងទាំងនៅលើមេឃ ទោះបីជាប្រការដែលលាតត្រដាង ឬជាប្រការដែលលាក់កំបាំងក៏ដោយ។

• من أصول أهل الإيمان الراسخين في العلم أن يفسروا ما تشابه من الآيات بما أُحْكِم منها.
• ក្នុងចំណោមគោលគ្រឹះរបស់អ្នកមានជំនឿដែលស៊ីជម្រៅនៅក្នុងចំណេះដឹងសាសនានោះ គឺពួកគេបកស្រាយបណ្ដាវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ជាមួយនឹងវាក្យខណ្ឌដែលច្បាស់លាស់នៃគម្ពីរគួរអាន។

• مشروعية دعاء الله تعالى وسؤاله الثبات على الحق، والرشد في الأمر، ولا سيما عند الفتن والأهواء.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការបួងសួងចំពោះអល់ឡោះ និងសុំពីទ្រង់នូវភាពនឹងនរលើការពិត និងការចង្អុលបង្ហាញនូវគ្រប់កិច្ចការទាំងឡាយ ហើយជាពិសេស នៅពេលណាមានភាពវឹកវរកើតឡើង។

 
Translation of the meanings Ayah: (4) Surah: Āl-‘Imrān
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close