Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (54) Surah: Āl-‘Imrān
وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ
ហើយពួកដែលប្រឆាំងក្នុងចំណោមអម្បូរអ៊ីស្រាអែលបានប្រើឧបាយកល ដោយពួកគេព្យាយាមសម្លាប់ព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)។ ហើយអល់ឡោះក៏បានប្រើឧបាយកលតបទៅពួកគេវិញដែរ ដោយទ្រង់បានបោះបង់ពួកគេឲ្យស្ថិតនៅក្នុងភាពវង្វេង ហើយទ្រង់ក៏បានធ្វើឲ្យបុរសម្នាក់ទៀតមានរូបរាង មុខមាត់ដូចទៅនឹងព្យាការីអ៊ីសា(យស៊ូគ្រឹស្ត)។ ហើយអល់ឡោះជាអ្នកដែលប្រសើរបំផុតក្នុងការតបចំពោះអ្នកដែលប្រើឧបាយកលទាំងឡាយ ពីព្រោះគ្មានឧបាយកលនៃសត្រូវរបស់ទ្រង់ណាមួយដែលខ្លាំងជាងឧបាយកលរបស់ទ្រង់ឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من كمال قدرته تعالى أنه يعاقب من يمكر بدينه وبأوليائه، فيمكر بهم كما يمكرون.
• ក្នុងចំណោមភាពពេញលេញនៃសមត្ថភាពរបស់អល់ឡោះជាម្ចាស់គឺ ពិតណាស់ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលប្រើឧបាយកលចំពោះសាសនារបស់ទ្រង់និងបណ្ដាអ្នកមានជំនឿដ៏ស្មោះត្រង់ចំពោះទ្រង់ ដោយទ្រង់បានប្រើឧបាយកលតបចំពោះពួកគេ ដូចឧបាយកលដែលពួកគេបានធ្វើនោះវិញ។

• بيان المعتقد الصحيح الواجب في شأن عيسى عليه السلام، وبيان موافقته للعقل فهو ليس بدعًا في الخلقة، فآدم المخلوق من غير أب ولا أم أشد غرابة والجميع يؤمن ببشريته.
• បញ្ជាក់អំពីគោលជំនឿដ៏ត្រឹមត្រូវដែលចាំបាច់ត្រូវជឿក្នុងរឿងព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត) និងបញ្ជាក់ពីភាពស្របទៅនឹងប្រាជ្ញា ដោយវាមិនមែនជារឿងដែលថ្មីក្នុងការបង្កើតរបស់អល់ឡោះនោះទេ ពីព្រោះព្យាការីអាហ្ទាំ(អាដាម) ក៏ត្រូវបានគេបង្កើតដោយគ្មានឪពុកម្តាយផងដែរ ដែលជារឿងមួយដ៏ចំឡែកខ្លាំងជាងការបង្កើតព្យាការីអ៊ីសា(យេស៊ូគ្រឹស្ត)ទៅទៀត ប៉ុន្តែមនុស្សទាំងអស់បានជឿថា រូបគាត់ គឺជាមនុស្សលោក។

• مشروعية المُباهلة بين المتنازعين على الصفة التي وردت بها الآية الكريمة.
• បង្គាប់ឲ្យធ្វើការដាក់បណ្ដាសារវាងបុគ្គលពីររូបដែលឈ្លោះគ្នា ទៅតាមលក្ខណៈដូចដែលបានរៀបរាប់ដូចក្នុងវាក្យខណ្ឌខាងលើនេះ។

 
Translation of the meanings Ayah: (54) Surah: Āl-‘Imrān
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close