Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (21) Surah: Ar-Rūm
وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតឲ្យពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នក ដើម្បីឲ្យពួកអ្នកមានភាពស្ងប់ចិត្តជាមួយពួកនាងដើម្បីពួកអ្នករស់នៅជាមួយគ្នាដោយភាពកក់ក្ដៅ។ ហើយទ្រង់បានបង្កើតឲ្យមាននូវក្តីស្រលាញ់ និងមនោសញ្ចេតនារវាងពួកអ្នក និងភរិយារបស់ពួកអ្នក។ ពិតប្រាកដណាស់ ចំពោះរឿងដែលបានលើកឡើងខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទាញញយកផលប្រយោជន៍អំពីការប្រើប្រាស់សតិប្រាជ្ញារបស់ពួកគេ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• إعمار العبد أوقاته بالصلاة والتسبيح علامة على حسن العاقبة.
• ខ្ញុំបម្រើអល់ឡោះដែលប្រើប្រាស់ពេលវេលារបស់ពួកគេដោយការប្រតិបត្តិសឡាត និងការលើកតម្កើងទ្រង់នោះ គឺជាសញ្ញាបញ្ជាក់ទៅលើភាពល្អប្រសើរនៃលទ្ធផលចុងក្រោយរបស់គេ។

• الاستدلال على البعث بتجدد الحياة، حيث يخلق الله الحي من الميت والميت من الحي.
• បង្ហាញភស្តុតាងដែលបញ្ជាក់លើការពង្រស់ឡើងវិញ តាមរយៈការធ្វើឲ្យជីវិតថ្មីរស់ឡើងវិញ ដោយអល់ឡោះបានបង្កើតការរស់អំពីការស្លាប់ និងបង្កើតការស្លាប់អំពីការរស់។

• آيات الله في الأنفس والآفاق لا يستفيد منها إلا من يُعمِل وسائل إدراكه الحسية والمعنوية التي أنعم الله بها عليه.
• សញ្ញាភស្តុតាងទាំងឡាយរបស់អល់ឡោះដែលនៅក្នុងខ្លួនរបស់គេ និងនៅជុំវិញពិភពលោក គឺគ្មានអ្នកដែលទទួលផលពីវាឡើយ លើកលែងតែអ្នកដែលប្រើប្រាស់វិញ្ញាណរបស់គេដែលអល់ឡោះបានប្រទានដល់ពួកគេដើម្បីឈ្វេងយល់ប៉ុណ្ណោះ។

 
Translation of the meanings Ayah: (21) Surah: Ar-Rūm
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close