Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (40) Surah: Al-Ahzāb
مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ហេតុនេះ គាត់មិនមែនឪពុករបស់ហ្ស៊េត រហូតដល់មានការហាមឃាត់គាត់មិនឲ្យរៀបការជាមួយប្រពន្ធរបស់គេ(ហ្ស៊េទ)នៅពេលដែលគេបានលែងលះនាងហើយនោះទេ ក៏ប៉ុន្តែព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទៅកាន់មនុស្សលោក និងជាព្យាការីចុងក្រោយបង្អស់ដែលគ្មានព្យាការីណាបន្ទាប់ពីគាត់ទៀតឡើយ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ គ្មានកិច្ចការណាមួយរបស់ខ្ញុំបម្រើទ្រង់អាចលាក់បាំងពីទ្រង់បានឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• وجوب استسلام المؤمن لحكم الله والانقياد له.
• ចាំបាច់លើអ្នកមានជំនឿត្រូវទទួលយករាល់បទបញ្ជាទាំងឡាយរបស់អល់ឡោះ។

• اطلاع الله على ما في النفوس.
• អល់ឡោះជាម្ចាស់ទ្រង់ឃើញបំផុតនូវអ្វីដែលមាននៅក្នុងចិត្ត។

• من مناقب أم المؤمنين زينب بنت جحش: أنْ زوّجها الله من فوق سبع سماوات.
• ក្នុងចំណោមលក្ខណៈពិសេសរបស់មាតានៃអ្នកមានជំនឿ ហ្ស៊ៃណប់ កូនស្រី ហ្ជះសិន គឺអល់ឡោះជាម្ចាស់ទ្រង់បានរៀបអាពាហ៍ពិពាហ៍ឲ្យគាត់នឹងព្យាការីមូហាំម៉ាត់ពីលើមេឃប្រាំពីជាន់មក។

• فضل ذكر الله، خاصة وقت الصباح والمساء.
• ឧត្តមភាពនៃការរំលឹកចំពោះអល់ឡោះ ជាពិសេសនៅពេលព្រឹក និងពេលល្ងាច។

 
Translation of the meanings Ayah: (40) Surah: Al-Ahzāb
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close