Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (24) Surah: Saba’
۞ قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُلِ ٱللَّهُۖ وَإِنَّآ أَوۡ إِيَّاكُمۡ لَعَلَىٰ هُدًى أَوۡ فِي ضَلَٰلٖ مُّبِينٖ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ តើនរណាជាអ្នកដែលបានប្រទានលាភសក្ការៈមកឲ្យពួកអ្នកពីលើមេឃ តាមរយៈការបញ្ចុះទឹកភ្លៀង និង(ប្រទានលាភសក្ការៈឲ្យពួកអ្នក)ចេញអំពីដីតាមរយៈការបណ្ដុះចេញនូវរុក្ខជាតិ ចម្ការ និងផ្លែឈើនានានោះ? ចូរអ្នកពោលថាៈ អល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលបានប្រទានលាភសក្ការៈទាំងនោះឲ្យពួកអ្នក។ ហើយពិតប្រាកដណាស់ ពួកយើង ឬពួកអ្នក(ឱពួកមុស្ហរីគីន)ដែលស្ថិតនៅលើការចង្អុលបង្ហាញ ឬស្ថិតនៅលើភាពវង្វេងយ៉ាងច្បាស់ពីមាគ៌ា(ដ៏ត្រឹមត្រូវ)នោះ។ ហើយគ្មានការសង្ស័យឡើយថា ពិតណាស់ ក្រុមដែលទទួលការចង្អុលបង្ហាញនោះ គឺបណ្តាអ្នកមានជំនឿ រីឯក្រុមដែលវង្វេងនោះ គឺពួកមុស្ហរីគីន។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• التلطف بالمدعو حتى لا يلوذ بالعناد والمكابرة.
• ត្រូវមានភាពទន់ភ្លន់ទៅកាន់អ្នកដែលត្រូវអំពាវនាវ ដើម្បីកុំឲ្យគេមានភាពចចេស និងក្រអឺតក្រទម។

• صاحب الهدى مُسْتَعْلٍ بالهدى مرتفع به، وصاحب الضلال منغمس فيه محتقر.
• អ្នកដែលទទួលបានការចង្អុលបង្ហាញ គឺស្ថិតនៅកន្លែងមួយដ៏ខ្ពង់ខ្ពស់ រីឯពួកដែលវង្វេង គឺស្ថិតនៅកន្លែងដែលទាបថោក។

• شمول رسالة النبي صلى الله عليه وسلم للبشرية جمعاء، والجن كذلك.
• សាររបស់ព្យាការីមូហាំម៉ាត់ គឺគ្របដណ្តប់ទៅលើមនុស្សលោកទាំងអស់ រួមទាំងពពួកជិនផងដែរ។

 
Translation of the meanings Ayah: (24) Surah: Saba’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close