Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (24) Surah: Az-Zumar
أَفَمَن يَتَّقِي بِوَجۡهِهِۦ سُوٓءَ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَقِيلَ لِلظَّٰلِمِينَ ذُوقُواْ مَا كُنتُمۡ تَكۡسِبُونَ
តើរវាងអ្នកដែលអល់ឡោះចង្អុលបង្ហាញរូបគេ និងបានបំភ្លឺផ្លូវដល់គេនៅក្នុងលោកិយ ព្រមទាំងបញ្ចូលរូបគេទៅក្នុងឋានសួគ៌នៅថ្ងៃបរលោក ហើយនិងអ្នកដែលប្រឆាំង និងបានស្លាប់ដោយស្ថិតនៅលើភាពប្រឆាំងរបស់គេ ព្រមទាំងទ្រង់បានបញ្ចូលរូបគេទៅក្នុងឋាននរក ដោយដៃទាំងពីរនិងជើងទាំងពីររបស់គេជាប់ខ្នោះដោយមិនអាចការពារខ្លួនពីភ្លើងនរកលើកលែងតែយកមុខរបស់គេទៅផ្កាប់ទៅលើភ្លើងនរកនោះ តើស្មើគ្នាដែរឬទេ? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំង និងការប្រព្រឹត្តល្មើសក្នុងលក្ខណៈស្តីបន្ទោសថាៈ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកបានសាងនៃការប្រឆាំង និងការប្រព្រឹត្តល្មើស ព្រោះថា នេះហើយគឺជាការតបស្នងរបស់ពួកអ្នកនោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• أهل الإيمان والتقوى هم الذين يخشعون لسماع القرآن، وأهل المعاصي والخذلان هم الذين لا ينتفعون به.
• បណ្តាអ្នកមានជំនឿនិងកោតខ្លាចអល់ឡោះ ពួកគេគឺជាអ្នកដែលមានភាពកោតខ្លាចនៅពេលស្តាប់គម្ពីរគួរអាន។ រីឯពួកដែលប្រព្រឹត្តល្មើសវិញនោះ ពួកគេគឺជាពួកដែលមិនបានទទួលផលប្រយោជន៍អ្វីពីគម្ពីរគួរអានឡើយ។

• التكذيب بما جاءت به الرسل سبب نزول العذاب إما في الدنيا أو الآخرة أو فيهما معًا.
• ការបដិសេធនឹងអ្វីដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមក គឺជាមូលហេតុនៃការទម្លាក់នូវទណ្ឌកម្ម ដោយជួនកាល ទ្រង់អាចដាក់ទណ្ឌកម្មដល់ពួកគេនៅលើលោកិយនេះ ឬក៏នៅថ្ងៃបរលោក ឬទាំងក្នុងលោកិយនិងថ្ងៃបរលោក។

• لم يترك القرآن شيئًا من أمر الدنيا والآخرة إلا بيَّنه، إما إجمالًا أو تفصيلًا، وضرب له الأمثال.
• គ្រប់កិច្ចការទាំងអស់ មិនថាកិច្ចលោកិយ ឬកិច្ចការបរលោកនោះទេ គឺសុទ្ធតែមានបញ្ជាក់នៅក្នុងគម្ពីរគួរអាន ដោយជួនកាល ការលើកឡើងមកបញ្ជាក់នោះជាលក្ខណៈសង្ខេប ឬជាលក្ខណៈពិស្តារ ហើយទ្រង់ក៏បានលើកជាឧទាហរណ៍ជាច្រើនដល់គេផងដែរ។

 
Translation of the meanings Ayah: (24) Surah: Az-Zumar
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close