Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (105) Surah: An-Nisā’
إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمٗا
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលពោរពេញទៅដោយការពិត ដើម្បីឲ្យអ្នកកាត់សេចក្ដីរវាងមនុស្សលោកនៅក្នុងគ្រប់រឿងរ៉ាវរបស់ពួកគេទៅតាមអ្វីដែលអល់ឡោះបានបង្រៀនអ្នក មិនមែនតាមតែទំនើងចិត្ត និងការយល់ឃើញរបស់អ្នកនោះឡើយ។ ហើយចូរអ្នកកុំការពារពួកដែលបោកប្រាស់ខ្លួនឯងនិងទំនុកចិត្តរបស់ពួកគេពីអ្នកដែលមករកយុត្តិធម៌ឱ្យសោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• استحباب صلاة الخوف وبيان أحكامها وصفتها.
ការដាក់បញ្ញត្តិច្បាប់នៃការសឡាតពេលមានភាពភ័យខ្លាច និងការបកស្រាយពីក្បួនច្បាប់និងរបៀបសឡាតរបស់វា។

• الأمر بالأخذ بالأسباب في كل الأحوال، وأن المؤمن لا يعذر في تركها حتى لو كان في عبادة.
• បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវការយកហេតុជាបច្ឆ័យ ដោយអ្នកមានជំនឿមិនត្រូវបោះបង់ការប្រកាន់យកហេតុជាបច្ឆ័យនេះនោះទេ សូម្បីតែនៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ក៏ដោយ។

• مشروعية دوام ذكر الله تعالى على كل حال، فهو حياة القلوب وسبب طمأنينتها.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យរំលឹកចំពោះអល់ឡោះគ្រប់កាលៈទេសៈទាំងអស់ ព្រោះវាគឺជាជីវិតរបស់ដួងចិត្ត និងជាមូលហេតុធ្វើឱ្យចិត្តមានភាពនឹងនរ។

• النهي عن الضعف والكسل في حال قتال العدو، والأمر بالصبر على قتاله.
• ហាមឃាត់មិនឲ្យមានភាពទន់ខ្សោយ បាក់ស្មារតី និងខ្ជិលច្រអូសក្នុងការប្រឈមមុខជាមួយសត្រូវ ហើយបង្គាប់ប្រើឱ្យមានការអត់ធ្មត់ក្នុងការប្រយុទ្ធ(នឹងសត្រូវ)។

 
Translation of the meanings Ayah: (105) Surah: An-Nisā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close