Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (22) Surah: An-Nisā’
وَلَا تَنكِحُواْ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدۡ سَلَفَۚ إِنَّهُۥ كَانَ فَٰحِشَةٗ وَمَقۡتٗا وَسَآءَ سَبِيلًا
ហើយចូរពួកអ្នកកុំរៀបការជាមួយនឹងស្ដ្រីដែលឪពុករបស់ពួកអ្នកបានរៀបការជាមួយនាងរួចហើយនោះឲ្យសោះ ពីព្រោះការធ្វើបែបនោះគឺត្រូវបានហាមឃាត់ លើកលែងតែអ្វីដែលបានកន្លងផុតទៅមុនពេលដែលសាសនាឥស្លាមបានមកដល់នោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើរូបគេ។ ការដែលកូនប្រុសរៀបការជាមួយនឹងប្រពន្ធរបស់ឪពុកពួកគេនោះ គឺជារឿងស្មោកគ្រោកបំផុត និងជាមូលហេតុដែលធ្វើឲ្យអល់ឡោះខឹងសម្បារទៅលើជនណាប្រព្រឹត្តបែបនោះ ហើយវាជាមាគ៌ាដ៏អាក្រក់បំផុតសម្រាប់អ្នកដែលដើរតាមមាគ៌ាបែបនោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• إذا دخل الرجل بامرأته فقد ثبت مهرها، ولا يجوز له التعدي عليه أو الطمع فيه، حتى لو أراد فراقها وطلاقها.
• នៅពេលណាដែលបុរសម្នាក់បានរួមភេទជាមួយប្រពន្ធរបស់គេស្របតាមច្បាប់អ៊ីស្លាមហើយនោះ ពិតប្រាកដណាស់នាងត្រូវតែទទួលបានខាន់ស្លារបស់នាង ហើយមិនត្រូវបានអនុញ្ញាតឲ្យបុរសដែលជាប្តីនោះបំពានទៅលើប្រាក់ខាន់ស្លាដែលបានជូនទៅឲ្យប្រពន្ធរួចហើយនោះ ឬមានចិត្តលោភលន់ចង់បានវាមកវិញឡើយ ទោះបីជាគាត់មានបំណងចែកផ្លូវពីនាង ឬលែងលះនាងក៏ដោយ។

• حرم الله تعالى نكاح زوجات الآباء؛ لأنه فاحشة تمقتها العقول الصحيحة والفطر السليمة.
• អល់ឡោះជាម្ចាស់បានហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយប្រពន្ធរបស់ឪពុក(ម្តាយបង្កើត ឬម្តាយចុង) ពីព្រោះវាគឺជាទង្វើស្មោគគ្រោក ដែលអ្នកដែលមានប្រាជ្ញាស្មារតីត្រឹមត្រូវ និងធម្មជាតិដែលអល់ឡោះបានបង្កើតចំពោះមនុស្សស្អប់ខ្ពើម។

• بين الله تعالى بيانًا مفصلًا من يحل نكاحه من النساء ومن يحرم، سواء أكان بسبب النسب أو المصاهرة أو الرضاع؛ تعظيمًا لشأن الأعراض، وصيانة لها من الاعتداء.
• អល់ឡោះបានបញ្ជាក់ប្រាប់យ៉ាងពិស្តារ ច្បាស់លាស់ អំពីស្ត្រីទាំងឡាយណាដែលត្រូវបានអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយ និងស្ត្រីទាំងឡាយដែលត្រូវបានហាមមិនឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយពួកនាង ទាំងខាងសាច់សាលោហិត ខាងសាច់ថ្លៃ និងតាមរយៈការបំបោះដោះជាមួយគ្នា ក្នុងគោលបំណងផ្តល់តម្លៃដល់ស្រ្តី និងការពារពួកនាងអំពីការរំលោភបំពាន។

 
Translation of the meanings Ayah: (22) Surah: An-Nisā’
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close