Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (25) Surah: Al-Ahqāf
تُدَمِّرُ كُلَّ شَيۡءِۭ بِأَمۡرِ رَبِّهَا فَأَصۡبَحُواْ لَا يُرَىٰٓ إِلَّا مَسَٰكِنُهُمۡۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ
វា(ខ្យល់)បានបំផ្លាញអ្វីៗទាំងអស់ដែលវាបានបក់បោកប៉ះត្រូវទៅតាមបទបញ្ជារបស់អល់ឡោះ។ ពេលនោះ ពួកគេក៏ត្រូវបានបំផ្លាញខ្ទេចខ្ទី ដែលគេគ្មានឃើញអ្វី ក្រៅពីផ្ទះសម្បែងរបស់ពួកគេដែលពួកគេធ្លាប់ស្នាក់នៅក្នុងនោះដែលបង្ហាញថា ពួកគេធ្លាប់មានវត្តមាននៅទីនោះពីមុនមកប៉ុណ្ណោះ។ ដូចការតបស្នងដ៏ឈឺចាប់នេះដែរ យើងនឹងតបស្នងដល់ពួកដែលបំពានដែលនៅតែបន្តស្ថិតនៅក្នុងភាពគ្មានជំនឿ និងប្រព្រឹត្តល្មើសរបស់ពួកគេដដែល។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• لا علم للرسل بالغيب إلا ما أطلعهم ربهم عليه منه.
• បណ្តាអ្នកនាំសារទាំងឡាយពុំបានដឹងពីប្រការអាថ៌កំបាំងឡើយ លើកលែងតែអ្វីដែលម្ចាស់របស់ពួកគាត់ឲ្យពួកគាត់ដឹងប៉ុណ្ណោះ។

• اغترار قوم هود حين ظنوا العذاب النازل بهم مطرًا، فلم يتوبوا قبل مباغتته لهم.
• ការចាញ់បោករបស់ក្រុមព្យាការីហ៊ូទ ខណៈដែលពួកគេនឹកស្មានថា ទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកគេនោះ គឺជាទឹកភ្លៀង។ ដូច្នេះ ទើបពួកគេមិនបានសារភាពកំហុសមុនពេលដែលទណ្ឌកម្មនោះធ្លាក់លើពួកគេ។

• قوة قوم عاد فوق قوة قريش، ومع ذلك أهلكهم الله.
• ក្រុមអាទមានភាពខ្លាំងក្លាជាងពួកគូរ៉័ស្ស។ ជាមួយគ្នានោះ អល់ឡោះនៅតែអាចបំផ្លាញពួកគេបាន។

• العاقل من يتعظ بغيره، والجاهل من يتعظ بنفسه.
• អ្នកដែលមានប្រាជ្ញា គឺអ្នកដែលយកធ្វើជាមេរៀនពីអ្នកដទៃ។ រីឯអ្នកល្ងង់ គឺយកមេរៀនតែអំពីខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។

 
Translation of the meanings Ayah: (25) Surah: Al-Ahqāf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close