Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (20) Surah: Al-Fat'h
وَعَدَكُمُ ٱللَّهُ مَغَانِمَ كَثِيرَةٗ تَأۡخُذُونَهَا فَعَجَّلَ لَكُمۡ هَٰذِهِۦ وَكَفَّ أَيۡدِيَ ٱلنَّاسِ عَنكُمۡ وَلِتَكُونَ ءَايَةٗ لِّلۡمُؤۡمِنِينَ وَيَهۡدِيَكُمۡ صِرَٰطٗا مُّسۡتَقِيمٗا
អល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវជ័យភណ្ឌជាច្រើនដែលពួកអ្នកនឹងទទួលបានវាពីការរំដោះទឹកដីឥស្លាមទាំងឡាយនៅពេលអនាគត ហើយទ្រង់បានប្រទានឲ្យពួកអ្នកភ្លាមៗនូវជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរ។ ហើយទ្រង់បានរារាំងពួកយូដា នៅពេលដែលពួកគេមានបំណងមិនល្អលើក្រុមគ្រួសារពួកអ្នក(ដែលនៅឯម៉ាទីណះ)នៅពេលពួកអ្នកមិននៅ ហើយនិងដើម្បីឲ្យជ័យភណ្ឌដែលទទួលបានភ្លាមៗនេះ ជាសញ្ញាបញ្ជាក់ពីការជួយរបស់អល់ឡោះនិងការគាំទ្ររបស់ទ្រង់ចំពោះពួកអ្នក។ ហើយអល់ឡោះជាម្ចាស់នឹងចង្អុលបង្ហាញពួកអ្នកទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• إخبار القرآن بمغيبات تحققت فيما بعد - مثل الفتوح الإسلامية - دليل قاطع على أن القرآن الكريم من عند الله.
• ការដែលគម្ពីរគួរអានបានប្រាប់រឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលនឹងកើតឡើងជាបន្តបន្ទាប់ (ដូចជាជ័យជម្នះនៃការរំដោះទឹកដីឥស្លាមទាំងឡាយ) គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ថា ជាការពិតណាស់ គម្ពីរគួរអាន គឺមកពីអល់ឡោះជាម្ចាស់ពិតប្រាកដមែន។

• تقوم أحكام الشريعة على الرفق واليسر.
• ក្បួនច្បាប់នៃសាសនាឥស្លាមឈរលើភាពទន់ភ្លន់និងភាពងាយស្រួល។

• جزاء أهل بيعة الرضوان منه ما هو معجل، ومنه ما هو مدَّخر لهم في الآخرة.
• ការតបស្នងដល់បណ្តាអ្នកដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង “ពៃអះ អាល់រិទវ៉ាន” ដោយខ្លះទទួលបានភា្លមៗ(នៅក្នុងលោកិយ) ហើយខ្លះទៀតត្រូវបានរក្សាទុកសម្រាប់ពួកគេនៅថ្ងៃបរលោក។

• غلبة الحق وأهله على الباطل وأهله سُنَّة إلهية.
• ជ័យជម្នះនៃសេចក្តីពិតនិងអ្នកដែលប្រកាន់ខ្ជាប់នឹងសេចក្តីពិត ទៅលើប្រការមិនពិតនិងអ្នកដែលប្រកាន់យកប្រការដែលមិនពិតនោះ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

 
Translation of the meanings Ayah: (20) Surah: Al-Fat'h
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close