Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (14) Surah: Al-Hujurāt
۞ قَالَتِ ٱلۡأَعۡرَابُ ءَامَنَّاۖ قُل لَّمۡ تُؤۡمِنُواْ وَلَٰكِن قُولُوٓاْ أَسۡلَمۡنَا وَلَمَّا يَدۡخُلِ ٱلۡإِيمَٰنُ فِي قُلُوبِكُمۡۖ وَإِن تُطِيعُواْ ٱللَّهَ وَرَسُولَهُۥ لَا يَلِتۡكُم مِّنۡ أَعۡمَٰلِكُمۡ شَيۡـًٔاۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ
ពួកអារ៉ាប់ជនបទមួយចំនួន នៅពេលដែលពួកគេបានមកជួបព្យាការី ពួកគេបាននិយាយថាៈពួកយើងមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ហើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេវិញចុះថាៈ ពួកអ្នកមិនទាន់មានជំនឿឡើយ ប៉ុន្តែ ចូរពួកអ្នកនិយាយថាៈ ពួកយើងបានប្រគល់ខ្លួន និង បានគោរពតាម(ចូលឥស្លាម)ហើយ ខណៈដែលភាពមានជំនឿមិនទាន់ចូលទៅក្នុងដួងចិត្តរបស់ពួកអ្នកទេនោះ ហើយគេរំពឹងថា សេចក្តីជំនឿនឹងចូលក្នុងចិត្តរបស់ពួកអ្នក។ តែប្រសិនបើពួកអ្នក(ឱពួកអារ៉ាប់ជនបទ)ប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ចំពោះការមានជំនឿនិងសាងទង្វើកុសល ហើយចៀសវាងពីបម្រាមទាំងឡាយ(របស់ទ្រង់)នោះ ទ្រង់នឹងមិនធ្វើឲ្យផលបុណ្យនៃទង្វើកុសលរបស់ពួកអ្នកបាត់បង់បន្តិចណាឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• سوء الظن بأهل الخير معصية، ويجوز الحذر من أهل الشر بسوء الظن بهم.
• ការគិតស្មានអាក្រក់ចំពោះមនុស្សល្អ គឺជាអំពើល្មើសមួយ ហើយគេអនុញ្ញាតឲ្យមានការប្រុងប្រយ័ត្នពីមនុស្សអាក្រក់ដោយគិតស្មានអាក្រក់ទៅលើពួកគេបាន។

• وحدة أصل بني البشر تقتضي نبذ التفاخر بالأنساب.
• ការដែលមនុស្សលោកទាំងអស់មានប្រភពដើមតែមួយដូចគ្នាបែបនេះ ទាមទារឲ្យពួកគេបោះបង់ចោលនូវការមានមោទភាពចំពោះពូជអម្បូរ ឬជាតិសាសន៍របស់ខ្លួន។

• الإيمان ليس مجرد نطق لا يوافقه اعتقاد، بل هو اعتقاد بالجَنان، وقول باللسان، وعمل بالأركان.
• ជំនឿ មិនមែនគ្រាន់តែជាការពោលនឹងមាត់ដោយមិនស្របនឹងការជឿជាក់ ឬគោលជំនឿនៅក្នុងចិត្តនោះទេ។ ផ្ទុយទៅវិញ ជំនឿ គឺជាការជឿជាក់នៅក្នុងចិត្ត ហើយពោលនឹងអណ្តាត និងត្រូវអនុវត្តន៍ដោយទង្វើ។

• هداية التوفيق بيد الله وحده وهي فضل منه سبحانه ليست حقًّا لأحد.
• ការផ្តល់ការចង្អុលបង្ហាញ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយវាជាការប្រោសប្រទានពីទ្រង់ មិនមែនជាសិទ្ធិរបស់អ្នកណាម្នាក់នោះទេ។

 
Translation of the meanings Ayah: (14) Surah: Al-Hujurāt
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close