Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (113) Surah: Al-An‘ām
وَلِتَصۡغَىٰٓ إِلَيۡهِ أَفۡـِٔدَةُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ وَلِيَرۡضَوۡهُ وَلِيَقۡتَرِفُواْ مَا هُم مُّقۡتَرِفُونَ
និងដើម្បីឲ្យដួងចិត្តរបស់ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោកទោរទន់ទៅរកអ្វីដែលពួកវាកំពុងតែញុះញង់និងពង្វក់គ្នាទៅវិញទៅមកនោះ ហើយក៏ដើម្បីឲ្យពួកគេទទួលយកវាសម្រាប់ខ្លួនពួកគេ ហើយពួកគេពេញចិត្តចំពោះវា។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យពួកគេទទួលនូវផលកម្មដែលពួកគេបានសាង(នៅក្នុងលោកិយនេះ)នៃអំពើល្មើស និងអំពើបាប។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• يجب أن يكون الهدف الأعظم للعبد اتباع الحق، ويطلبه بالطرق التي بيَّنها الله، ويعمل بذلك، ويرجو عَوْن ربه في اتباعه، ولا يتكل على نفسه وحوله وقوته.
• គោលបំណងដ៏ចម្បងជាងគេសម្រាប់ខ្ញុំបម្រើរបស់អល់ឡោះនោះ គឺការដើតាមសេចក្តីពិត ហើយស្វែងរកវាតាមមធ្យោបាយទាំងឡាយដែលអល់ឡោះបានបញ្ជាក់ប្រាប់រួច និងអនុវត្តតាមមធ្យោបាយនោះ និងរំពឹងនូវជំនួយពីម្ចាស់របស់គេក្នុងការដើរតាមមធ្យោបាយនោះ ហើយមិនត្រូវពឹងផ្អែកលើខ្លួនឯង សមត្ថភាព និងភាពខ្លាំងក្លារបស់ខ្លួននោះឡើយ។

• من إنصاف القرآن للقلة المؤمنة العالمة إسناده الجهل والضلال إلى أكثر الخلق.
• ក្នុងចំណោមភាពយុត្តិធម៌នៃគម្ពីរគួរអាន គឺមានមនុស្សតិចតួចប៉ុណ្ណោះដែលមានជំនឿ និងដឹងអំពីមូលដ្ឋានរបស់វា ខណៈដែលមនុស្សភាគច្រើនមិនបានដឹង និងវង្វេងចេញពីវា។

• من سنّته تعالى في الخلق ظهور أعداء من الإنس والجنّ للأنبياء وأتباعهم؛ لأنّ الحقّ يعرف بضدّه من الباطل.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់នោះ គឺការបង្ហាញនូវសត្រូវជាច្រើនអំពីមនុស្សលោកនិងជិនទៅចំពោះបណ្តាព្យាការីទាំងឡាយរបស់ទ្រង់និងអ្នកដែលដើរតាមពួកគេ ពីព្រោះសេចក្តីពិត គឺគេអាចដឹងបានតាមរយៈប្រការមិនពិតដែលផ្ទុយអំពីវានោះ។

• القرآن صادق في أخباره، عادل في أحكامه،لا يُعْثَر في أخباره على ما يخالف الواقع، ولا في أحكامه على ما يخالف الحق.
• គម្ពីរគួរអានពោរពេញទៅដោយដំណឹងដែលពិត មានភាពយុត្តិធម៌នៅក្នុងក្បួនច្បាប់របស់វា ដោយដំណឹងរបស់វាគ្មានភាពផ្ទុយទៅនឹងភាពពិតជាក់ស្តែងដែលបានកើតឡើងនោះទេ ហើយក៏គ្មានក្បួនច្បាប់ណាមួយដែលផ្ទុយពីការពិត(មិនត្រឹមត្រូវ លម្អៀង អយុត្តិធម៌)នោះដែរ។

 
Translation of the meanings Ayah: (113) Surah: Al-An‘ām
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close