Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (139) Surah: Al-An‘ām
وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٞ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةٗ فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ
ហើយពួកគេបាននិយាយទៀតថាៈ គភ៌ដែលមានក្នុងពោះសត្វពាហនៈទាំងនេះ ប្រសិនបើវាកើតមកហើយនៅរស់នោះ គឺវាត្រូវបានអនុញ្ញាត(ឲ្យបរិភោគ)សម្រាប់តែបុរសៗរបស់ពួកយើងប៉ុណ្ណោះ ហើយវាត្រូវបានហាមឃាត់(មិនឲ្យបរិភោគនោះទេ)ចំពោះស្ត្រីៗរបស់ពួកយើង។ ក៏ប៉ុន្តែ ប្រសិនបើសត្វនោះកើតមកហើយស្លាប់នោះ ទាំងបុរសទាំងស្ត្រី គឺមានចំណែកដូចគ្នា(អាចបរិភោគបានដូចគ្នា)។ អល់ឡោះជាម្ចាស់ទ្រង់នឹងតបស្នងដល់ពួកគេយ៉ាងសក្តិសមបំផុតចំពោះពាក្យសម្តីដែលពួកគេបាននិយាយនេះ។ ជាការពិតណាស់ ទ្រង់គឺជាម្ចាស់ដ៏មហាគតិបណ្ឌិតនៅក្នុងការរដាក់បញ្ញត្តិច្បាប់ និងការគ្រប់គ្រងចំពោះកិច្ចការនៃម៉ាខ្លូករបស់ទ្រង់(ដែលទ្រង់បានបង្កើត) ហើយទ្រង់មហាដឹងបំផុតចំពោះពួកគេ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• ذم الله المشركين بسبع صفات هي : الخسران والسفاهة وعدم العلم وتحريم ما رزقهم الله والافتراء على الله والضلال وعدم الاهتداء؛ فهذه أمور سبعة، وكل واحد منها سبب تام في حصول الذم.
• ទំនើងចិត្ត គឺជាមូលហេតុមួយដែលធ្វើឲ្យគេដាក់បម្រាមចំពោះខ្លួនឯងនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាត និងអនុញ្ញាតនូវអ្វីដែលអល់ឡោះទ្រង់ដាក់បម្រាម។

• الأهواء سبب تحريم ما أحل الله وتحليل ما حرم الله.
• អល់ឡោះបានបន្ទាបបន្ថោកពួកមុស្ហរីគីននឹងលក្ខណៈសម្បត្តិប្រាំពីរយ៉ាងៈ ភាពខាតបង់ សតិមិនគ្រប់ គ្មានចំណេះដឹង រារាំងនូវលាភសក្ការៈដែលអល់ឡោះបានប្រទានដល់ពួកគេ ប្រឌិតមួលបង្កាច់ទៅលើអល់ឡោះ វង្វេង និងមិនទទួលបានការចង្អុលបង្ហាញ។ ប្រការទាំងប្រាំពីរនេះ រាល់ប្រការនីមួយៗ គឺសាកសមនឹងទទួលបាននូវការបន្ទាបបន្ថោកយ៉ាងពេញលេញ។

• وجوب الزكاة في الزروع والثمار عند حصادها، مع جواز الأكل منها قبل إخراج زكاتها، ولا يُحْسَب من الزكاة.
• ចាំបាច់ត្រូវដកហ្សាកាត់ពីប្រភេទដំណាំ និងផ្លែឈើមួយចំនួននៅពេលដែលធ្វើការប្រមូលផលរបស់វា ដោយគេអនុញ្ញាតអាចទទួលទានវាបានមុននឹងដកហ្សាកាត់នេះ ហើយគេមិនរាប់បញ្ចូលក្នុងចំណែកនៃហ្សាកាត់នោះទេ។

• التمتع بالطيبات مع عدم الإسراف ومجاوزة الحد في الأكل والإنفاق.
• ការរីករាយ ត្រេកត្រអាលនឹងរបស់ល្អៗ តែមិនត្រូវមានការខ្ជះខ្ជាយហួសព្រំដែនកំណត់ មិនថានៅក្នុងការបរិភោគ និងការចំណាយផ្សេងៗ។

 
Translation of the meanings Ayah: (139) Surah: Al-An‘ām
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close