Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (34) Surah: Al-An‘ām
وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ
ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ការបដិសេធមិនព្រមជឿនេះ គឺកើតមានតែចំពោះអ្វីដែលអ្នកបាននាំមកនោះ។ ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធមិនព្រមមានជំនឿដែរ ហើយពួកគេត្រូវបានក្រុមរបស់ពួកគេធ្វើទុកបុកម្នេញ តែពួកគេបានប្រឈមមុខនឹងបញ្ហាទាំងនោះដោយការអត់ធ្មត់លើការអំពាវនាវ និងការតស៊ូនៅក្នុងមាគ៌ារបស់អល់ឡោះ រហូតទាល់តែជំនួយពីអល់ឡោះបានមកដល់ពួកគាត់។ ហើយគ្មានកែប្រែនោះឡើយនូវអ្វីដែលអល់ឡោះបានកត់ត្រាទុកអំពីការជួយ(ដល់បណ្តាអ្នកនាំសាររបស់ទ្រង់) និងពាក្យសន្យាជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ ពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)មួយចំនួនរបស់បណ្តាអ្នកនាំសារជំនាន់មុនអ្នក និងអ្វីដែលពួកគេបានជួបប្រទះពីក្រុមរបស់ពួកគេ ហើយនិងជំនួយដែលអល់ឡោះបានផ្តល់ឲ្យពួកគេដោយឲ្យពួកគេមានជ័យជម្នះលើសត្រូវរបស់ពួកគេតាមរយៈការបំផ្លាញសត្រូវរបស់ពួកគេនោះ គឺបានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)នូវ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• من عدل الله تعالى أنه يجمع العابد والمعبود والتابع والمتبوع في عَرَصات القيامة ليشهد بعضهم على بعض.
• ក្នុងចំណោមភាពយុត្តិធម៌របស់អល់ឡោះនោះ គឺទ្រង់នឹងប្រមូលផ្ដុំទាំងអ្នកដែលគោរពសក្ការៈចំពោះគេ អ្នកដែលត្រូវបានគេគោរពសក្ការៈ(ព្រះនានា) ទាំងអ្នកដែលដើរតាមគេ និងអ្នកដែលត្រូវគេដើរតាម ឱ្យស្ថិតនៅក្នុងទីលានដ៏ធំមួយនៅថ្ងៃបរលោកដើម្បីឲ្យពួកគេធ្វើសាក្សីប្រឆាំងគ្នាទៅវិញទៅមក។

• ليس كل من يسمع القرآن ينتفع به، فربما يوجد حائل مثل ختم القلب أو الصَّمَم عن الانتفاع أو غير ذلك.
• ពុំមែនរាល់អ្នកដែលស្តាប់ឮគេសូត្រគម្ពីរគួរអានសុទ្ធតែទទួលបានផលប្រយោជន៍ទាំងអស់នោះនោះទេ។ ជួនកាល អាចមានអ្វីរារាំងមិនឲ្យពួកគេទទួលផលប្រយោជន៍បាន ដូចជាការបោះត្រាភ្ជិតទៅលើដួងចិត្ត ឬថ្លង់ស្តាប់មិនលឺការពិត ឬផ្សេងពីនោះទៀត។

• بيان أن المشركين وإن كانوا يكذبون في الظاهر فهم يستيقنون في دواخلهم بصدق النبي عليه الصلاة والسلام.
• បញ្ជាក់ថា ពួកមុស្ហរីគីនដែលលក្ខណៈខាងក្រៅរបស់ពួកគេបានបដិសេធមិនព្រមនោះ តាមពិតទៅផ្នែកខាងក្នុងវិញ គឺពួកគេជឿជាក់លើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ណាស់។

• تسلية النبي عليه الصلاة والسلام ومواساته بإعلامه أن هذا التكذيب لم يقع له وحده، بل هي طريقة المشركين في معاملة الرسل السابقين.
• ជាការសម្រាលទុក្ខព្រួយនិងជាការលើកទឹកចិត្តដល់ព្យាការីមូហាំម៉ាត់ ដោយអល់ឡោះបានប្រាប់គាត់ឲ្យបានដឹងថា ការបដិសេធមិនជឿនេះ មិនមែនកើតមានតែចំពោះរូបគាត់តែម្នាក់នោះទេ ផ្ទុយទៅវិញ ការបដិសេធនេះ គឺជាមាគ៌ារបស់ពួកមុស្ហរីគីនទៅហើយក្នុងការប្រាស្រ័យទាក់ទងជាមួយបណ្តាអ្នកនាំសារនាសម័យមុនៗនោះ។

 
Translation of the meanings Ayah: (34) Surah: Al-An‘ām
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close