Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (59) Surah: Al-An‘ām
۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ
ហើយកូនសោរនៃប្រការអាថ៌កំបាំងទាំងឡាយ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់តែមួយគត់។ គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងក្រៅពីទ្រង់នោះទេ។ ហើយទ្រង់ដឹងនូវរាល់អ្វីៗដែលមាននៅលើគោកដែលទ្រង់បានបង្កើត ដូចជាសត្វ រុក្ខជាតិ និងវត្ថុនានា។ ហើយទ្រង់ដឹងរាល់អ្វីៗដែលមាននៅក្នុងសមុទ្រ ដូចជាសត្វ រុក្ខជាតិ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះមកស្ថិតនៅទីកន្លែងណាមួយ ឬគ្រាប់ធញ្ញជាតិណាមួយត្រូវបានកប់ក្នុងដី ឬមានសំណើម ឬក្រៀមស្វិតនោះ ក្រៅពីសុទ្ធតែត្រូវបានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់ដែលត្រូវគេរក្សាទុក គឺឡាវហ៊ុលម៉ះហ៊្វូស។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• الله تعالى يجعل العباد بعضهم فتنة لبعض، فتتفاوت درجاتهم في الرزق وفي الكفر والإيمان، والكفر والإيمان ليس منوطًا بسعة الرزق وضيقه.
• អល់ឡោះបានធ្វើឱ្យបណ្ដាខ្ញុំបម្រើមួយចំនួនរបស់ទ្រង់ជាភាពវឹកវរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់មួយចំនួនទៀត។ ដូចនេះ ពួកគេមានភាពខុសគ្នាចំពោះកម្រិតជីវភាព ការគ្មានជំនឿ និងការមានជំនឿ។ ហើយការគ្មានជំនឿ និងការមានជំនឿ វាពុំមែនជាមូលហេតុធ្វើឲ្យជីវភាពធូរធារ ឬក្រលំបាកនោះទេ។

• من أخلاق الداعية طلاقة الوجه وإلقاء التحية والتبسط والسرور بأصحابه.
• ក្នុងចំណោមសីលធម៌របស់អ្នកផ្សព្វផ្សាយសាសនានោះ គឺត្រូវមានទឹកមុខស្រស់ញញឹម ផ្តល់ការស្វាគមន៍ ធ្វើខ្លួនឱ្យសាមញ្ញ និងផ្តល់ការសប្បាយជាមួយនិងមិត្តភក្តិរបស់ខ្លួន។

• على الداعية اجتناب الأهواء في عقيدته ومنهجه وسلوكه.
• តម្រូវលើអ្នកដែលផ្សព្វផ្សាយសាសនា ត្រូវចៀសវាងការធ្វើតាមទំនើងចិត្តនៅក្នុងគោលជំនឿ មាគ៌ា និងអាកប្បកិរិយារបស់គេ។

• إثبات تفرد الله عز وجل بعلم الغيب وحده لا شريك له، وسعة علمه في ذلك، وأنه لا يفوته شيء ولا يعزب عنه من مخلوقاته شيء إلا وهو مثبت مدوَّن عنده سبحانه بأدق تفاصيله.
• ទទួលស្គាល់ថា មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់អាចដឹងនោះឡើយ។ ចំណេះដឹងរបស់ទ្រង់ គឺទូលំទូលាយចំពោះរឿងនេះ។ ជាការពិតណាស់ គ្មានអ្វីមួយនៃម៉ាខ្លូករបស់ទ្រង់អាចរំលងផុតពីទ្រង់ ហើយក៏គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ពីព្រោះថា អ្វីៗទាំងអស់នោះ សុទ្ធតែត្រូវបានកត់ត្រាទុកយ៉ាងលម្អិតបំផុតនៅឯទ្រង់។

 
Translation of the meanings Ayah: (59) Surah: Al-An‘ām
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close