Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (8) Surah: As-Saff
يُرِيدُونَ لِيُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَٱللَّهُ مُتِمُّ نُورِهِۦ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ
ពួកដែលបដិសេធទាំងនោះ ពួកគេមានបំណងចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាឥស្លាម) តាមរយៈពាក្យឃោសនាដែលមិនត្រឹមត្រូវរបស់ពួកគេ និងការក្លែងបន្លំការពិត តែអល់ឡោះទ្រង់ជាអ្នកបំពេញឲ្យបានពេញលេញនូវពន្លឺរបស់ទ្រង់ ទោះបីជាពួកគ្មានជំនឿមិនពេញចិត្តក៏ដោយ ដោយទ្រង់ធ្វើឲ្យសាសនាឥស្លាមរបស់ទ្រង់លេចឡើងខ្ពស់ត្រដែត មិនថានៅទិសខាងកើត ឬទិសខាងលិចឡើយ ហើយនិងលើកកម្ពស់ពាក្យបន្ទូលរបស់ទ្រង់។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• تبشير الرسالات السابقة بنبينا صلى الله عليه وسلم دلالة على صدق نبوته.
• ការដែលសារជាច្រើនដែលមានពីមុនបានផ្តល់ដំណឹងរីករាយពីការមកដល់របស់ព្យាការីរបស់ពួកយើង គឺព្យាការីមូហាំម៉ាត់នោះ ជាភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់ពីសច្ចភាពនៃភាពជាព្យាការីរបស់គាត់។

• التمكين للدين سُنَّة إلهية.
• ការប្រកាន់ខ្ជាប់នឹងសាសនា គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• الإيمان والجهاد في سبيل الله من أسباب دخول الجنة.
• ការមានជំនឿ និងការតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ជាមូលហេតុនាំឱ្យទទួលបានឋានសួគ៌។

• قد يعجل الله جزاء المؤمن في الدنيا، وقد يدخره له في الآخرة لكنه لا يُضَيِّعه - سبحانه -.
• ជួនកាល អល់ឡោះជាម្ចាស់ទ្រង់អាចប្រទានការតបស្នងដល់អ្នកមានជំនឿនៅក្នុងលោកិយនេះ ហើយជួនកាល ទ្រង់ក៏អាចទុកតបស្នងដល់គេនៅថ្ងៃបរលោកផងដែរ។ ប៉ុន្តែ ទ្រង់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់ពួកគេនោះឡើយ។

 
Translation of the meanings Ayah: (8) Surah: As-Saff
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close