Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (10) Surah: Al-Jumu‘ah
فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُواْ فِي ٱلۡأَرۡضِ وَٱبۡتَغُواْ مِن فَضۡلِ ٱللَّهِ وَٱذۡكُرُواْ ٱللَّهَ كَثِيرٗا لَّعَلَّكُمۡ تُفۡلِحُونَ
ហើយនៅពេលណាដែលពួកអ្នកប្រតិបត្តិសឡាតជុមអាត់រួចរាល់ហើយនោះ ចូរពួកអ្នកបំបែកគ្នានៅលើផែនដីដើម្បីស្វែងរកលាភសក្ការៈដែលស្របច្បាប់(ហាឡាល់) និងដើម្បីបំពេញនូវតម្រូវការពួកអ្នក។ ហើយចូរពួកអ្នកសុំនូវការប្រោសប្រទានពីការស្វែងរកលាភសក្ការៈ និងផលចំណេញតាមផ្លូវដែលស្របច្បាប់។ ហើយចូរពួកអ្នករំលឹកចំពោះអល់ឡោះក្នុងពេលដែលពួកអ្នកស្វែងរកលាភសក្ការៈនោះ ហើយមិនត្រូវឱ្យការស្វែងរកលាភសក្ការៈរបស់ពួកអ្នកធ្វើឱ្យពួកអ្នកភ្លេចរំលឹកទៅចំពោះអល់ឡោះឲ្យសោះ។ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យនូវអ្វីដែលពួកអ្នកពេញចិត្ត និងរួចផុតពីអ្វីដែលពួកអ្នកភ័យខ្លាច។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• وجوب السعي إلى الجمعة بعد النداء وحرمة ما سواه من الدنيا إلا لعذر.
• ចាំបាច់ត្រូវរួសរាន់ទៅកាន់ការសឡាតជុមអាត់បន្ទាប់ពីគេអាហ្សាន(លើកទីពីរ)រួច ហើយហាមឃាត់មិនឱ្យធ្វើអ្វីផ្សេងដែលពាក់ព័ន្ធនឹងកិច្ចការលោកិយឡើយ លើកលែងតែករណីចាំបាច់។

• تخصيص سورة للمنافقين فيه تنبيه على خطورتهم وخفاء أمرهم.
• ការដាក់ឈ្មោះជំពូកនេះថា ជំពូក អាល់មូណាហ្វ៊ីគីន(ជំពូក ពួកពុតត្បុត)ជាពិសេស ដើម្បីឲ្យអ្នកឥស្លាមប្រុងប្រយ័ត្នពីគ្រោះថ្នាក់របស់ពួកគេ និងទង្វើដ៏អាថ៌កំបាំងរបស់ពួកគេ។

• العبرة بصلاح الباطن لا بجمال الظاهر ولا حسن المنطق.
• ការជ្រះស្អាតពីខាងក្នុងទើបជាគំរូល្អ មិនមែនភាពស្រស់ស្អាតខាងក្រៅ និងការប៉ិនប្រសប់ក្នុងការនិយាយស្តីនោះទេ។

 
Translation of the meanings Ayah: (10) Surah: Al-Jumu‘ah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close