Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (14) Surah: At-Taghābun
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوّٗا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ពិតប្រាកដណាស់ ភរិយារបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នកមួយចំនួន គឺជាសត្រូវរបស់ពួកអ្នក ព្រោះពួកគេរំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះ និងការតស៊ូក្នុងមាគ៌ារបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះពួកគេ កុំឲ្យពួកគេជះឥទ្ធិពល(អាក្រក់)ដល់ពួកអ្នក។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកអធ្យាស្រ័យចំពោះកំហុសឆ្គងរបស់ពួកគេ និងសណ្ដោសប្រណី ព្រមទាំងបិទបាំងនូវកំហុសឆ្គងរបស់ពួកគេនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសចំពោះបាបកម្មរបស់ពួកអ្នកវិញ ហើយនិងអាណិតស្រឡាញ់ដល់ពួកអ្នកថែមទៀត ព្រោះថាការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានប្រព្រឹត្ត។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• مهمة الرسل التبليغ عن الله، وأما الهداية فهي بيد الله.
• តួនាទីសំខាន់របស់បណ្តាអ្នកនាំសារទាំងឡាយ គឺផ្សព្វផ្សាយ(សារ)ពីអល់ឡោះប៉ុណ្ណោះ ចំណែកឯការចង្អុលបង្ហាញ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អល់ឡោះ។

• الإيمان بالقدر سبب للطمأنينة والهداية.
• ជំនឿនឹងការកំណត់ព្រេងវាសនា គឺជាមូលហេតុនាំឱ្យមានភាពនឹងនរ និងទទួលបានការចង្អុលបង្ហាញ។

• التكليف في حدود المقدور للمكلَّف.
• កាតព្វកិច្ចដែលគេបានដាក់បន្ទុកមក គឺមនុស្សគ្រប់រូបមានលទ្ធភាពអាចធ្វើបាន។

• مضاعفة الثواب للمنفق في سبيل الله.
• ផលបុណ្យទ្វេដងសម្រាប់អ្នកដែលបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ។

 
Translation of the meanings Ayah: (14) Surah: At-Taghābun
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close