Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (182) Surah: Al-A‘rāf
وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ
ហើយពួកដែលបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើង និងគ្មានជំនឿនឹងវា ថែមទាំងប្រឆាំងចំពោះវាទៀតនោះ យើងនឹងបើកនូវបណ្តាទ្វារនៃលាភសក្ការៈសម្រាប់ពួកគេ តែវាពុំមែនជាការលើកតម្កើងពួកគេនោះទេ។ ផ្ទុយទៅវិញ វាគឺជាការល្បួងពួកគេប៉ុណ្ណោះដើម្បីឲ្យពួកគេនៅតែបន្តស្ថិតនៅលើភាពវង្វេង។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មរបស់យើង ខណៈដែលពួកគេមិនដឹងខ្លួនឡើយ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• خلق الله للبشر آلات الإدراك والعلم - القلوب والأعين والآذان - لتحصيل المنافع ودفع المضار.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតឲ្យមនុស្សលោកនូវញាណដែលទទួលដឹងលឺ(ដួងចិត្ត ភ្នែក ត្រចៀក)ដើម្បីអាចឲ្យពួកគេទាញយកផលប្រយោជន៍ និងការពារពីគ្រោះថ្នាក់នានា។

• الدعاء بأسماء الله الحسنى سبب في إجابة الدعاء، فيُدْعَى في كل مطلوب بما يناسب ذلك المطلوب، مثل: اللهمَّ تب عَلَيَّ يا تواب.
• ការបួងសួងសុំតាមរយៈព្រះនាមរបស់អល់ឡោះដ៏ល្អប្រពៃ គឺជាមូលហេតុមួយដែលនាំឲ្យទ្រង់ទទួលយកការបួងសួងនោះ។ ដូច្នេះ គេបួងសួងសុំរាល់សំណូមពររបស់គេ(ដោយប្រើព្រះនាមរបស់ទ្រង់)ឲ្យសមស្របនឹងសំណូមពរនោះ។ ឧទាហរណ៍ៈ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាទទួលយកនូវការសារភាពរបស់ខ្ញុំផងចុះ ឱម្ចាស់ដែលមហាទទួលយកនូវការសារភាពកំហុស”។

• التفكر في عظمة السماوات والأرض، والتوصل بهذا التفكر إلى أن الله تعالى هو المستحق للألوهية دون غيره؛ لأنه المنفرد بالصنع.
• ការត្រិះរិះពិចារណាអំពីភាពធំធេងនៃមេឃានិងផែនដី ហើយផ្សាភ្ជាប់ការត្រិះរិះនេះទៅកាន់អល់ឡោះជាម្ចាស់ ដែលថាពិតណាស់ ទ្រង់គឺជាម្ចាស់ដែលសាកសមត្រូវគេគោរពសក្ការៈបំផុតដោយគ្មាននរណាផ្សេងពីទ្រង់ឡើយ ពីព្រោះទ្រង់គឺជាអ្នកដែលបានបង្កើតអ្វីៗទាំងអស់នេះតែមួយអង្គឯងគត់។

 
Translation of the meanings Ayah: (182) Surah: Al-A‘rāf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close