Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (105) Surah: At-Tawbah
وَقُلِ ٱعۡمَلُواْ فَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ وَٱلۡمُؤۡمِنُونَۖ وَسَتُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងបណ្តាអ្នកដែលបានសារភាពកំហុសពីបាបកម្មរបស់ពួកគេថាៈ ចូរពួកអ្នកមានភាពស្មោះសក្នុងទង្វើរបស់ពួកអ្នកចំពោះអល់ឡោះ និងសាងនូវទង្វើដែលទ្រង់ពេញចិត្តចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដែលជាអ្នកដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាងនៅក្នុងលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• فضل المسارعة إلى الإيمان، والهجرة في سبيل الله، ونصرة الدين، واتباع طريق السلف الصالح.
• ឧត្តមភាពនៃការរួសរាន់ទៅកាន់ការមានជំនឿ ការភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ ការជួយដល់សាសនា និងដើរតាមគន្លងធម៌របស់អ្នកជំនាន់មុនដែលជាអ្នកសាងអំពើល្អ។

• استئثار الله عز وجل بعلم الغيب، فلا يعلم أحد ما في القلوب إلا الله.
• អល់ឡោះជាម្ចាស់ទ្រង់ដឹងរាល់ប្រការអាថ៌កំបាំងទាំងអស់។ ដូច្នេះ គ្មាននរណាម្នាក់អាចដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។

• الرجاء لأهل المعاصي من المؤمنين بتوبة الله عليهم ومغفرته لهم إن تابوا وأصلحوا عملهم.
• ក្តីសង្ឃឹមសម្រាប់អ្នកប្រព្រឹត្តល្មើសក្នុងចំណោមអ្នកមានជំនឿពីការទទួលយកនូវការសារភាពកំហុសរបស់អល់ឡោះអំពីពួកគេ និងការអភ័យទោសរបស់ទ្រង់ចំពោះពួកគេ ប្រសិនបើពួកគេបានសារភាពកំហុស និងកែប្រែទង្វើរបស់ពួកគេ។

• وجوب الزكاة وبيان فضلها وأثرها في تنمية المال وتطهير النفوس من البخل وغيره من الآفات.
• ដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ និងបញ្ជាក់ពីឧត្តមភាពរបស់វា ហើយនិងឥទ្ធិពលរបស់វានៅក្នុងការធ្វើឲ្យទ្រព្យសម្បត្តិកើនឡើង និងជម្រះសម្អាតចិត្តរបស់ពួកគេពីភាពកំណាញ់ និងពីប្រការអាក្រក់ផ្សេងៗទៀត។

 
Translation of the meanings Ayah: (105) Surah: At-Tawbah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close