Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran * - Translations’ Index


Translation of the meanings Ayah: (16) Surah: At-Tawbah
أَمۡ حَسِبۡتُمۡ أَن تُتۡرَكُواْ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَلَمۡ يَتَّخِذُواْ مِن دُونِ ٱللَّهِ وَلَا رَسُولِهِۦ وَلَا ٱلۡمُؤۡمِنِينَ وَلِيجَةٗۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ
តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់បោះបង់(បណ្តោយ)ពួកអ្នកដោយមិនធ្វើការសាកល្បង(ពួកអ្នក)ឬ? ជាការពិតណាស់ ការសាកល្បង គឺជាមាគ៌ាមួយក្នុងចំណោមមាគ៌ាទាំងឡាយរបស់អល់ឡោះ។ ពួកអ្នកពិតជានឹងត្រូវបានគេសាកល្បង រហូតទាល់តែអល់ឡោះជាម្ចាស់ទ្រង់ដឹងយ៉ាងច្បាស់ ថាតើអ្នកណាដែលតស៊ូ(ប្រយុទ្ធ)ក្នុងចំណោមពួកអ្នកដោយចិត្តស្មោះសចំពោះអល់ឡោះ ដែលពួកគេមិនយកអ្នកផ្សេងក្រៅពីអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងអ្នកមានជំនឿធ្វើជាអ្នកគាំពារឡើយ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានអ្វីមួយដែលអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។
Arabic explanations of the Qur’an:
Benefits of the verses in this page:
• في الآيات دلالة على محبة الله لعباده المؤمنين واعتنائه بأحوالهم، حتى إنه جعل من جملة المقاصد الشرعية شفاء ما في صدورهم وذهاب غيظهم.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះជាភស្តុតាងបង្ហាញពីក្តីស្រឡាញ់របស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកមានជំនឿ និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះស្ថានភាពរបស់ពួកគេ រហូតដល់ទ្រង់បានចាត់ទុកក្នុងចំណោមគោលបំណងនៃក្បួនច្បាប់ឥស្លាមនោះ គឺការព្យាបាលនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ និងបំបាត់នូវកំហឹងរបស់ពួកគេ។

• شرع الله الجهاد ليحصل به هذا المقصود الأعظم، وهو أن يتميز الصادقون الذين لا يتحيزون إلا لدين الله من الكاذبين الذين يزعمون الإيمان.
• អល់ឡោះជាម្ចាស់បានដាក់បទបញ្ជាឲ្យធ្វើការតស៊ូប្រយុទ្ធដើម្បីទទួលបាននូវគោលបំណងដ៏ធំធេងមួយតាមរយៈការតស៊ូនេះ គឺការញែក ឬបែងចែករវាងអ្នកដែលមានភាពស្មោះត្រង់ដែលពួកគេមិនទោរទន់ទៅកាន់អ្វីមួយក្រៅពីសាសនារបស់អល់ឡោះចេញពីពួកបដិសេធដែលអះអាងតែនៅលើបបូរមាត់របស់ពួកគេ ថាខ្លួនជាអ្នកដែលមានជំជំនឿ។

• عُمَّار المساجد الحقيقيون هم من وُصِفوا بالإيمان الصادق، وبالقيام بالأعمال الصالحة التي أُمُّها الصلاة والزكاة، وبخشية الله التي هي أصل كل خير.
• អ្នកដែលថែទាំម៉ាស្ជិតពិតប្រាកដនោះ គឺអ្នកទាំងឡាយណាដែលមានជំនឿពិតប្រាកដ ព្រមទាំងសាងនូវទង្វើកុសល ហើយដែលសំខាន់ជាងគេនោះ គឺការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ និងអ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ ដែលវាជាមូលដ្ឋាននៃរាល់អំពើល្អទាំងឡាយ។

• الجهاد والإيمان بالله أفضل من سقاية الحاج وعمارة المسجد الحرام بدرجات كثيرة؛ لأن الإيمان أصل الدين، وأما الجهاد في سبيل الله فهو ذروة سنام الدين.
• ការតស៊ូប្រយុទ្ធ និងការមានជំនឿចំពោះអល់ឡោះ គឺល្អប្រសើរជាងការផ្គត់ផ្គង់ទឹកដល់អ្នកធ្វើហាជ្ជីនិងការថែទាំម៉ាស្ជិតហារ៉មជាច្រើនកម្រិត ពីព្រោះការមានជំនឿ គឺជាមូលដ្ឋាននៃសាសនា។ រីឯការតស៊ូក្នុងមាគ៌ាអល់ឡោះវិញ វាគឺជាចំណុចខ្ពស់បំផុតនៃសាសនា។

 
Translation of the meanings Ayah: (16) Surah: At-Tawbah
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation of Abridged Explanation of the Quran - Translations’ Index

Khmer translation of "Abridged Explanation of the Quran" by Tafsir Center of Quranic Studies

close