Check out the new design

Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center * - Translations’ Index


Translation of the meanings Surah: Al-Kahf   Ayah:
وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٞ لِّنَفۡسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَٰذِهِۦٓ أَبَدٗا
ហើយបុរសនោះបានចូលទៅក្នុងចម្ការរបស់ខ្លួន ខណៈដែលរូបគេជាអ្នកបំពានលើខ្លួនឯង។ គេបាននិយាយថា៖ ខ្ញុំមិនគិតថា ចម្ការនេះនឹងត្រូវវិនាសអន្តរាយនោះឡើយ។
Arabic explanations of the Qur’an:
وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةٗ وَلَئِن رُّدِدتُّ إِلَىٰ رَبِّي لَأَجِدَنَّ خَيۡرٗا مِّنۡهَا مُنقَلَبٗا
ហើយខ្ញុំក៏មិនគិតថា ថ្ងៃបរលោកនឹងកើតឡើងនោះដែរ។ តែប្រសិនបើវាកើតឡើងមែន ហើយខ្ញុំនឹងត្រូវបានគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំវិញនោះ ខ្ញុំពិតជានឹងទទួលបាននូវកន្លែងវិលត្រឡប់មួយដែលល្អប្រសើរជាងចម្ការនេះទៅទៀត។
Arabic explanations of the Qur’an:
قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرۡتَ بِٱلَّذِي خَلَقَكَ مِن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ سَوَّىٰكَ رَجُلٗا
មិត្តភក្តិរបស់គេ(ដែលជាអ្នកមានជំនឿ)បានតបទៅកាន់គេវិញ ខណៈដែលគេទាំងពីរកំពុងសន្ទនាគ្នាថា៖ តើអ្នកប្រឆាំងនឹងអ្នកដែលបានបង្កើតរូបអ្នកអំពីដី បន្ទាប់មក អំពីទឹកកាម បន្ទាប់មកទៀត បានធ្វើឱ្យអ្នកមានរូបរាងជាមនុស្សនោះឬ?
Arabic explanations of the Qur’an:
لَّٰكِنَّا۠ هُوَ ٱللَّهُ رَبِّي وَلَآ أُشۡرِكُ بِرَبِّيٓ أَحَدٗا
ប៉ុន្តែចំពោះខ្ញុំវិញ ទ្រង់គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ខ្ញុំ ហើយខ្ញុំនឹងមិនយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។
Arabic explanations of the Qur’an:
وَلَوۡلَآ إِذۡ دَخَلۡتَ جَنَّتَكَ قُلۡتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالٗا وَوَلَدٗا
ហេតុអ្វីបានជានៅពេលដែលអ្នកចូលទៅក្នុងចម្ការរបស់អ្នក អ្នកមិនសូត្រថា ៖
مَا شَاءَ اللهُ لَا قُوَّةَ إِلَّا بِاللهِ (អ្វីដែលអល់ឡោះមានចេតនា គឺគ្មានឥទ្ធិពលណាក្រៅពីអល់ឡោះឡើយ)? ទោះបីជាអ្នកឃើញថា រូបខ្ញុំមានទ្រព្យសម្បត្តិ និងកូនចៅតិចជាងអ្នកក៏ដោយ
Arabic explanations of the Qur’an:
فَعَسَىٰ رَبِّيٓ أَن يُؤۡتِيَنِ خَيۡرٗا مِّن جَنَّتِكَ وَيُرۡسِلَ عَلَيۡهَا حُسۡبَانٗا مِّنَ ٱلسَّمَآءِ فَتُصۡبِحَ صَعِيدٗا زَلَقًا
ក៏ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់របស់ខ្ញុំនឹងប្រទានឲ្យខ្ញុំនូវអ្វីដែលល្អប្រសើរជាងចម្ការរបស់អ្នកទៅទៀត ហើយទ្រង់នឹងបញ្ជូនទណ្ឌកម្មពីលើមេឃទៅបំផ្លាញចម្ការរបស់អ្នក។ ពេលនោះ ចម្ការរបស់អ្នកនឹងក្លាយទៅជាដីដែលគ្មានរុក្ខជាតិ។
Arabic explanations of the Qur’an:
أَوۡ يُصۡبِحَ مَآؤُهَا غَوۡرٗا فَلَن تَسۡتَطِيعَ لَهُۥ طَلَبٗا
ឬក៏ទឹករបស់វាត្រូវបានស្រូបចូលទៅក្នុងដីអស់។ ពេលនោះ អ្នកមិនអាចយកទឹកនោះមក(ប្រើប្រាស់)វិញឡើយ។
Arabic explanations of the Qur’an:
وَأُحِيطَ بِثَمَرِهِۦ فَأَصۡبَحَ يُقَلِّبُ كَفَّيۡهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَٰلَيۡتَنِي لَمۡ أُشۡرِكۡ بِرَبِّيٓ أَحَدٗا
ហើយផលានុផលនៃចម្ការរបស់គេ(អ្នកគ្មានជំនឿ)ត្រូវបានបំផ្លាញខ្ទេចខ្ទី។ ពេលនោះ បុរសនោះបានទះដៃទាំងពីរ(ដោយការសោកស្ដាយ)ចំពោះអ្វីដែលគេបានចំណាយលើចម្ការនោះ ខណៈដែលទ្រើងរបស់វានោះបានដួលរលំខ្ទេចខ្ទីអស់ ហើយគេបាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! មិនគួរណាខ្ញុំយកអ្នកណាម្នាក់មកធ្វើជាដៃគូរួមជាមួយព្រះជាម្ចាស់របស់ខ្ញុំឡើយ។
Arabic explanations of the Qur’an:
وَلَمۡ تَكُن لَّهُۥ فِئَةٞ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا
ហើយសម្រាប់រូបគេ គ្មានក្រុមណាមួយដែលអាចជួយរូបគេក្រៅពីអល់ឡោះឡើយ ហើយរូបគេក៏មិនអាចរារាំង(ការបំផ្លាញចម្ការ)បាននោះដែរ។
Arabic explanations of the Qur’an:
هُنَالِكَ ٱلۡوَلَٰيَةُ لِلَّهِ ٱلۡحَقِّۚ هُوَ خَيۡرٞ ثَوَابٗا وَخَيۡرٌ عُقۡبٗا
នៅថ្ងៃនោះ សិទ្ធិអំណាចទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់ជាអ្នកប្រទានផលបុណ្យដ៏ប្រសើរបំផុត និងជាអ្នកប្រទាននូវលទ្ធផលចុងក្រោយដ៏ប្រសើរបំផុត។
Arabic explanations of the Qur’an:
وَٱضۡرِبۡ لَهُم مَّثَلَ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ فَأَصۡبَحَ هَشِيمٗا تَذۡرُوهُ ٱلرِّيَٰحُۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقۡتَدِرًا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកជាឧទាហរណ៍មួយសម្រាប់ពួកគេថា ជីវិតលោកិយ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃ។ តាមរយៈទឹកភ្លៀងនោះ រុក្ខជាតិទាំងឡាយក៏បានដុះចេញមកចម្រុះគ្នា។ ក្រោយមក ដំណាំទាំងនោះក៏បានក្លាយជាក្រៀមស្វិត ហើយត្រូវបានខ្យល់បក់បោក(ទៅគ្រប់ទីកន្លែង)។ ហើយអល់ឡោះទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។
Arabic explanations of the Qur’an:
 
Translation of the meanings Surah: Al-Kahf
Surahs’ Index Page Number
 
Translation of the Meanings of the Noble Qur'an - Khmer translation - Rowwad Translation Center - Translations’ Index

translated by Rowwad Translation Center, in cooperation with the Islamic Propagation Office in Rabwah and the Association for Serving Islamic Content in Languages.

close