Check out the new design

Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica * - Índice de traducciones

XML CSV Excel API
Please review the Terms and Policies

Traducción de significados Capítulo: Al-Qasas   Versículo:
قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمٍ عِندِيٓۚ أَوَلَمۡ يَعۡلَمۡ أَنَّ ٱللَّهَ قَدۡ أَهۡلَكَ مِن قَبۡلِهِۦ مِنَ ٱلۡقُرُونِ مَنۡ هُوَ أَشَدُّ مِنۡهُ قُوَّةٗ وَأَكۡثَرُ جَمۡعٗاۚ وَلَا يُسۡـَٔلُ عَن ذُنُوبِهِمُ ٱلۡمُجۡرِمُونَ
គេ(ករូន)បាននិយាយថាៈ តាមពិត អ្វីដែលគេបានប្រទាន វាឱ្យខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមាន។ តើគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញជាច្រើនជំនាន់មកហើយ មុនរូបគេ ដែលគេ(ពួកជំនាន់មុន)ជាអ្នកខ្លាំង និងមានទ្រព្យសម្បត្ដិ ច្រើនជាងរូបគេទៅទៀតនោះ? ហើយពួកដែលប្រព្រឹត្ដបាបកម្មមិន ត្រូវគេសួរអំពីបាបកម្មរបស់ពួកគេឡើយ។
Las Exégesis Árabes:
فَخَرَجَ عَلَىٰ قَوۡمِهِۦ فِي زِينَتِهِۦۖ قَالَ ٱلَّذِينَ يُرِيدُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا يَٰلَيۡتَ لَنَا مِثۡلَ مَآ أُوتِيَ قَٰرُونُ إِنَّهُۥ لَذُو حَظٍّ عَظِيمٖ
រួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎. ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។
Las Exégesis Árabes:
وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَيۡلَكُمۡ ثَوَابُ ٱللَّهِ خَيۡرٞ لِّمَنۡ ءَامَنَ وَعَمِلَ صَٰلِحٗاۚ وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّٰبِرُونَ
រីឯបណ្ដាអ្នកដែលគេបានផ្ដល់ចំណេះដឹងឱ្យបាននិយាយថាៈ មហន្ដរាយហើយពួកអ្នក. ផលបុណ្យរបស់អល់ឡោះគឺប្រសើរបំផុត សម្រាប់អ្នកដែលមានជំនឿ និងអ្នកដែលបានប្រព្រឹត្ដអំពើល្អត្រឹមត្រូវ។ ហើយគ្មាននរណាទទួលបានវា(ផលបុណ្យ)ឡើយ លើកលែង តែបណ្ដាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។
Las Exégesis Árabes:
فَخَسَفۡنَا بِهِۦ وَبِدَارِهِ ٱلۡأَرۡضَ فَمَا كَانَ لَهُۥ مِن فِئَةٖ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مِنَ ٱلۡمُنتَصِرِينَ
ដូចេ្នះយើងក៏បានឱ្យដីលេបខ្លួនគេ(ករូន) និងលំនៅដ្ឋាន របស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។
Las Exégesis Árabes:
وَأَصۡبَحَ ٱلَّذِينَ تَمَنَّوۡاْ مَكَانَهُۥ بِٱلۡأَمۡسِ يَقُولُونَ وَيۡكَأَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُۖ لَوۡلَآ أَن مَّنَّ ٱللَّهُ عَلَيۡنَا لَخَسَفَ بِنَاۖ وَيۡكَأَنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ
ហើយពួកដែលបានប្រាថ្នាចង់បានបុណ្យសក្ដិរបស់គេ(ករូន) កាលពីថ្ងៃមុននោះចាប់ផ្ដើមនិយាយថាៈ តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងដាក់កំណត់លាភ សក្ការៈចំពោះអ្នកណាម្នាក់ក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលទ្រង់មាន ចេតនា។ ប្រសិនបើអល់ឡោះមិនបានផ្ដល់ក្ដីមេត្ដាចំពោះ(ពាក្យ សំដី)ពួកយើងទេនោះ ទ្រង់ពិតជាពន្លិចពួកយើង(ទៅក្នុងដីដូច ករូន)ជាមិនខាន។ ហើយអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះមិនបានទទួលជោគជ័យឡើយ។
Las Exégesis Árabes:
تِلۡكَ ٱلدَّارُ ٱلۡأٓخِرَةُ نَجۡعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوّٗا فِي ٱلۡأَرۡضِ وَلَا فَسَادٗاۚ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ
លំនៅដ្ឋាន(ឋានសួគ៌)នៅថ្ងៃបរលោកនោះ យើងនឹងផ្ដល់ វាសម្រាប់បណ្ដាអ្នកដែលគ្មានបំណងក្រអឺតក្រទម និងបង្កវិនាសកម្មនៅលើផែនដីនេះ។ ហើយលទ្ធផលចុងក្រោយដ៏ល្អប្រពៃ(ឋាន សួគ៌)នោះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
Las Exégesis Árabes:
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَى ٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ إِلَّا مَا كَانُواْ يَعۡمَلُونَ
អ្នកណាហើយបាននាំមកនូវអំពើល្អ គេនឹងទទួលបានការ តបស្នងល្អប្រសើរជាងអំពើនោះទៅទៀត(នៅថ្ងៃបរលោក)។ ចំណែកឯអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញ គឺគេ មិនតបស្នងចំពោះពួកដែលប្រព្រឹត្ដអំពើអាក្រក់ក្រៅពីអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដនោះឡើយ។
Las Exégesis Árabes:
 
Traducción de significados Capítulo: Al-Qasas
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica - Índice de traducciones

Publicado por la Asociación para el Desarrollo de la Comunidad Islámica Camboyana.

Cerrar